នៅ​ដើមឆ្នាំ​២០២១​កម្ពុជា​ទិញ​អគ្គិសនី ២០០​មេ​ហ្កា​វ៉ា​ត់​បន្ថែម​ពី​ប្រទេស​ឡាវ

208

រាជធានី​ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​ចុះហត្ថលេខា​ជាមួយ​អគ្គនាយក​អគ្គិសនី​ឡាវ​លើ​កិច្ចព្រមព្រៀង​ទិញ​អគ្គិសនី ២០០​មេ​ហ្កា​វ៉ា​ត់ បន្ថែម​ពី​ឡាវ​នៅ​ដើមឆ្នាំ​២០២១ ដើម្បី​ដោះស្រាយ​តម្រូវការ​ក្នុងស្រុក​ដែល​មាន​កំណើន​ជា​រៀងរាល់ថ្ងៃ យ៉ាង​ឆាប់រហ័ស​បំផុត​។

Loading...

តាម​ប្រភព​ពី​មន្ត្រី​អគ្គិសនី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​ទិញ​បន្ថែម​នេះ​គឺ សម្រាប់​ជា​ពិសេស​ក្នុង​ពេល​អគ្គិសនី​កម្ពុជា​រង់ចាំ​ការ​បញ្ចប់​ការ​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម ៧០០​មេ​ហ្កា​វ៉ា​ត់ នៅ​ក្រុងព្រះសីហនុ​ឆ្នាំ​២០២៤ និង​រោងចក្រ​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ២៤០​មេ​ហ្កា​វ៉ា​ត់ ដែល​នឹង​ដាក់​ឲ្យ​ដំណើរការ​ជា​បន្តបន្ទាប់​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​នេះ​តទៅ​។

បច្ចុប្បន្ន​ក្រុមការងារ រាជរដ្ឋាភិបាល​កំពុង​ចរចា​គម្រោង​វា​រី​អគ្គិសនី និង​គម្រោង​ខ្សែ​បញ្ជូន​ថ្មី​បន្ថែម​ទៀត ខណៈ​ដែល​អគ្គិសនី កម្ពុជា​ផ្ទាល់​បាន​ចរចា​បង្កើន​ការ​បំពេញបន្ថែម​ពី​ប្រទេស​ថៃ និង​វៀតណាម​ផង​ដែរ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ