ខេត្តស្វាយរៀង ៖ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានជម្រាបមកកោះសន្តិភាព សូមជួយជម្រាបជូនម្តាយក្មេងស្រីរងគ្រោះសត្វកណ្តុរខាំផងថា មន្ទីរ សុខាភិបាលខេត្តស្វាយរៀង រកបានវ៉ាក់សាំងដើម្បីចាក់ជូនកូនគាត់ចំនួន ៤ដងហើយ អាស្រ័យហេតុនេះសូមឲ្យម្តាយក្មេងស្រីរងគ្រោះនាំកូនរបស់គាត់មកចាក់វ៉ាក់សាំងនៅមន្ទីរសុខាភិបាលខេត្ត ដោយសូមទំនាក់ទំនងលេខទូរស័ព្ទ 011 388 777។

កាលពីព្រឹកមិញនេះមន្ទីរសុខាភិបាលបានទៅ សួររកក្មេងស្រីរងគ្រោះសត្វកណ្តុរខាំដល់ផ្ទះដែរតែមិនជួបដោយលោកប្រធានភូមិប្រាប់ថាបាននាំកូនស្រីទៅរាជធានីភ្នំពេញ ហើយមិនអាចទាក់ទងបានដោយម្តាយក្មេងស្រីគ្មានទូរសព្ទ័ទាក់ទង។ បើតាមអ្នកជិតខាងសង្ស័យអាចទៅរកការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ។
ហើយក៏មានសប្បុរសជនជាច្រើនរូបចង់ផ្តល់ប្រាក់ឧបត្ថម្ភក្នុងការចាក់វ៉ាក់សាំងនេះដែរដូច្នេះបើសាច់ញាតិឬអ្នកណាបានស្គាល់អ្នកស្រី មាស ផល្លា ជាម្តាយក្មេងស្រីរងគ្រោះ សូមជួយជម្រាបគាត់ផងសូមឲ្យ ត្រឡប់មកផ្ទះវិញ និងមកមន្ទីរសុខាភិបាលខេត្ត ដើម្បីចាក់វ៉ាកសាំងជូនគ្រប់ចំនួនតែម្តង៕ ដោយ ៖ វ៉ាន់ ប៊ុនធឿន