បុរស​ជនបរទេស​ម្នាក់​បើករថយន្ត បុក​ម៉ូតូ​បុរស​ម្នាក់​កំពុង​ជិះ​របួស​ចង្កេះ

205

រាជធានី​ភ្នំពេញ ៖ បុរស​រង​គ្រោះ​ជនជាតិ​ខ្មែរ​ម្នាក់​បាន​រង​រប​បួស​ត្រង់​ចង្កេះ​យ៉ាងធ្ងន់ធ្ងរ ខណៈ​ដែល​រូប​គាត់ កំពុង​តែ​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ មូ​យ​គ្រឿង​ម្នាក់ឯង ហើយ​ត្រូវ​បាន​រថយន្ត​ម៉ាក RANG ROVER ដែល​បើកបរ ដោយ​បុរស​ជា​ជនបរទេស​ម្នាក់ និង​ស្ត្រី​ជា​ជនបរទេស​ដូច​គ្នា​ម្នាក់​ទៀត បើក​មក​បុក​ពីក្រោយ​នោះ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាង​មុខ​វិទ្យាល័យ បឹង​ត្របែក ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន​។

Loading...

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១DD-៨៧៩២ មួយ​គ្រឿង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ត្រូវ​បាន​រថយន្ត​ម៉ាក RANG ROVER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២S-១១៧៧ ជិះ​គ្នា​ពីរ​នាក់​បើកបរ​ដោយ​បុរស​ជា​ជន បរទេស​ម្នាក់ រួម​ទាំង​ស្ត្រី​ជា​ជនបរទេស​ម្នាក់​ទៀត​។

មក​បុក​ពីក្រោយ​ពេញទំហឹង​តែ​ម្តង ដោយ​បាន​បណ្តាល​ឱ​បុរស​ជា​ជនជាតិ​ខ្មែរ​រង​គ្រោះ​បាន​រង​របួស​ត្រង់​ចង្កេះ​យ៉ាងធ្ងន់ធ្ងរ​តែ​ម្តង ចំណែកឯ​ម៉ូតូ​ក៏​បាក់​កន្ទុយ​ផ្នែក​ខាងក្រោយ​ជ្រុះ​ស្លាក​លេខ​រង​ការ​ខូចខាត​យ៉ាងដំណំ និង រថយន្ត​បង្ក​បាន​ក្រពឹត​កាង​ផ្នែក​ខាង​មុខ​រង​ការ​ខូចខាត​ផង​ដែរ​។ ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ដល់​តម្រូវ​ឲ្យ​ភាគី​ទាំង​ពីរ​ធ្វើការ​ដោះស្រាយ​គ្នា ដោយ ភាគី​ខាង​រថយន្ត​ម៉ាក RANG ROVER បង្ក​ដែល​បើកបរ​ដោយ​បុរស និង​ស្ត្រី​ជា​ជនបរទេស​ទាំង​២​នាក់ យល់ព្រម​ចេញថ្លៃ​ព្យាបាល​បុរស​រង​គ្រោះ និង​ធ្វើការ​ជួសជុល​ម៉ូតូ​ដែល​រង​ការ​ខូចខាត ឲ្យ​វិញ​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​៕ ដោយ ៖ ភី ផល