ដំណើរ​ទស្សនកិច្ច​ពង្រឹងពង្រីក​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ កម្ពុជា​-​រុ​ស្សី

110

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៩ គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ ដឹកនាំ​ដោយ​ឧត្តម​សេនី​យ៏​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ និង​មេបញ្ជាការ​កងទ័ពជើងគោក ត្រូវ​បាន​ទទួល​ស្វាគមន៍ យ៉ាង​កក់ក្តៅ​ពី​សំណាក់​នាយ​ឧត្តមសេនីយ៍ អូ​ឡែក សាល​យូ​កូ (OLEG SALYUKOV) អគ្គមេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងទ័ព​សហព័ន្ធ​រ៉ុ​ស្សី នៅ​ក្រសួងការពារជាតិ​រុ​ស្សី នៃ​រដ្ឋធានី​ម៉ូ​ស្គូ​។

Loading...

នៅ​ក្នុង​ឱកាស​នោះ មេបញ្ជាការ​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ បាន​ពិភាក្សា​ការងារ ដែល​ផ្ដោត​សំខាន់​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​។ ឧត្តមសេនីយ៍ OLEG SALYUKOV អគ្គមេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងទ័ព​សហព័ន្ធ​រុ​ស្ស៉ី​បាន​លើក​ឡើង​ថា លោក​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន ឧត្តម​សេនី​យ៏​ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​កងទ័ពជើងគោក​នៅ​ទីក្រុង​មូ​ស្គូ​។

លោក​បាន​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​បន្ត​ពង្រឹង ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​រវាង​កងទ័ព និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។ កងទ័ពជើងគោក​សហព័ន្ធ​រុ​ស្សី នឹង​បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៃ​កង​យោធពលខេមរភូមិន្ទ​។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​នាយ​ឧត្តមសេនីយ៍ OLEG SALYUKOV អគ្គមេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងទ័ព​សហព័ន្ធ​រុ​ស្សី ដែល​បាន​ទទួល​ស្វាគមន៍ យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា​។

លោក​ឧត្តមសេនីយ៍ឯក បាន​បន្ត​ថា ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ពង្រឹង ពង្រីក​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៃ​កងទ័ព​ប្រទេស​ទាំង​ពីរ កម្ពុជា​-​រុ​ស្សី​។ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រដ្ឋាភិបាល រុ​ស្ស៊ី ដែល​បាន​គាំទ្រ និង​មាន​កិច្ច​សហប្រតិបត្តិការ ល្អ​នៅ​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ជា​យូរណាស់​មក​ហើយ​។ ក្នុង​ថ្ងៃ​ដដែល ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ទៅ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​ជូន​ចំពោះ​វីរៈជន​នៃ​សហព័ន្ធ​រ៉ុ​ស្ស៊ី​នៅ​ទីលាន​ក្រហម​ផង​ដែរ​៕ ដោយ ៖ សុខ សា​រ៉ា​យ