បន្ត​សាកសួរ​ជនសង្ស័យ​១៧​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្លឹ​ប​កម្សាន្ត​រ៉ុ​ក

106

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​លើក​ទី​៣ កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែមីនា ដែល​លោក សេង លាង ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជា​ទៅ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស ឱ្យ​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​១៧​នាក់ មាន​ស្ត្រី​ម្នាក់ មក​សាកសួរ​បន្ថែម ពាក់​ពន្ធ​សំណុំរឿង​គ្រឿងញៀន ដែល​សមត្ថកិច្ច​បង្ក្រាប​នៅ​ក្លឹ​ប​កម្សាន្ត រ៉ុ​ក​។

Loading...

ការ​នាំ​ខ្លួន​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ​នេះ ទំនង​ចៅក្រម​ស៊ើបអង្កេត​ចង់​បិទ​ការ​ស៊ើបសួរ ដើម្បី​ចាត់​ទៅ​ក្រុមប្រឹក្សា​ជំនុំជម្រះ​លើ​អង្គសេចក្តី​។ ក្រោយ​បញ្ចប់​ការ​សាកសួរ​ចៅក្រម​ស៊ើបអង្កេត បាន​អនុញ្ញាត​ឲ្យ​អនុរក្ស​ពន្ធនាគារ នាំ​ជនសង្ស័យ​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​វិញ​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២២ ខែមីនា ចៅក្រម​បាន​ឲ្យ​នាំ​ជនសង្ស័យ​១៧​នាក់​នេះ មក​សាកសួរ​ម្តង​រួច​ហើយ បន្ទាប់​ពី​សាកសួ​លើក​ដំបូង កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ដែល​សមត្ថកិច្ច​ឃាត់​ជាង​៣០០​នាក់ ចម្រាញ់​សល់​១៧​នាក់ ក្នុង​ប្រ​តិ​បត្ត​ការ​បង្ក្រាប ថ្នាំ​ញៀន​ជាង​២១​គីឡូក្រាម នៅ​ក្លឹ​ប​កម្សាន្ត​រ៉ុ​ក​នោះ​។

គួរ​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​តុលាការ​សម្រេច​ឃុំខ្លួន​ជន សង្ស័យ​១៧​នាក់ ហើយ​ក៏​មាន​ដីកា​ឲ្យ​ចាប់ខ្លួន​មនុស្ស​ជាង​១០​នាក់​ទៀត ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នោះ​។ មក​ដល់​ពេល​នេះ​ឃើញ​ចាប់​បាន​៥​នាក់ ហើយ​មាន​លោក​ឧកញ៉ា គិត ធាង ម្នាក់​ផង​ដែរ​កំពុង​ជាប់​ពន្ធនាគារ​ប៉េ​ហ្ស៊ី និង​ព្រៃ​ស​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់