គ្រោះថ្នាក់​ចរាចរ​មួយ​ថ្ងៃ ស្លាប់​៧​នាក់​របួសធ្ងន់​ស្រាល​១៨​នាក់

175

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស​ថ្ងៃ​២៩ ខែមីនា ឆ្នាំ​២០១៩​នេះ កើតឡើង​១៣​លើក (​យប់​៩​លើក​) ស្លាប់​៩​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​១៦​នាក់​(​ស្រី​៦​នាក់​) របួសស្រាល​ប្រុស​២​នាក់​។ មូលហេតុ​គ្រោះថ្នាក់ ល្បឿន​៨​លើក​ស្លាប់​៣​នាក់​,​មិន​ប្រកាន់​ស្តាំ​២​លើក​ស្លាប់​៣​នាក់​,​បត់​គ្រោះថ្នាក់​១​លើក​,​ស្រវឹង​១​លើក​ស្លាប់​១​នាក់​,​ញៀន​១​លើក​ស្លាប់​២​នាក់​។ សរុប​ស្លាប់​៩​នាក់ ម៉ូតូ​ស្លាប់​៥​នាក់​(​មិន​ពាក់មួក​៥​នាក់​) គោ​យន្ត​១​នាក់​,​កង់​១​នាក់​,​ថ្មើរជើង​២​នាក់​។

Loading...

គ្រោះថ្នាក់​ប៉ះទង្គិច ៖ ម៉ូតូ និង​ម៉ូតូ​៣​លើក ,​ម៉ូតូ និង​រថយន្ត​តូច​៣​លើក​ស្លាប់​៣​នាក់​,​ម៉ូតូ និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ និង​ថ្មើរជើង​១​លើក​,​ម៉ូតូ និង​គោ​យន្ត​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច និង​រថយន្ត​ធំ​១​លើក​,​រថយន្ត​តូច​បុក​ចូល​រោង​បុណ្យ​១​លើក ស្លាប់​២​នាក់​, រថយន្ត​តូច និង​កង់​១​លើក​ស្លាប់​១​នាក់​,​ក្មេង​ធ្លាក់​ពីលើ​គោ​យន្ត​១​លើក​ស្លាប់​១​នាក់​។ បណ្តាល​ឲ្យ​ខូចខាត​យាន​២៥​គ្រឿងក្នុង​នោះ​មាន ៖ ម៉ូតូ​១៣​គ្រឿង​,​រថយន្ត​តូច​៦​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង​, យាន​ផ្សេង​ៗ៤​គ្រឿង​,​ថ្មើរជើង​៩​នាក់​។

យានយន្ត​បង្កហេតុ ៖ ម៉ូតូ​៧​លើក​,​រថយន្ត​តូច​៣​លើក​, រថយន្ត​ធំ​២​គ្រឿង​,​គោ​យន្ត​១​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ ៖ ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​៨​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ៖ ភ្នំពេញ​៤​លើក​ស្លាប់​២​នាក់​(​ស្រី​១​នាក់​)​របួស​១១​នាក់​(​ស្រី​៤​នាក់​), ព្រៃវែង​២​លើក​ស្លាប់​២​នាក់​,​បន្ទាយ​មាន​ជ័យ​១​លើក​ស្លាប់​៣​នាក់ និង​ខេត្តកំពង់ធំ​២​លើក​ស្លាប់​២​នាក់ (​ស្រី​១​នាក់​)​របួស​១​នាក់​។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៩ ខែមីនា​ឆ្នាំ​២០១៩ ៖ មធ្យោបាយ​ចូល​គោលដៅ ៤៧៩២​គ្រឿង (​ម៉ូតូ​៦១%) មធ្យោបាយ​ល្មើស​៧២០​គ្រឿង​(៧៨%) អប់រំ​២៨០​គ្រឿង​(​ម៉ូតូ​៣៩%) មធ្យោបាយ​ពិន័យ​៤៤០​គ្រឿង​(​ម៉ូតូ​៩៨%)​។ លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៥៨​គោលដៅ ៖ ម៉ូតូ​ចូល​គោលដៅ​២៩១៤​គ្រឿង អប់រំ​២០៥​គ្រឿង ពិន័យ​ចំនួន​សរុប​៣៥៥​គ្រឿង (​មួក​២៦៣​គ្រឿង កញ្ចក់​៥៩​គ្រឿង ស្រវឹង​០​គ្រឿង ផ្សេង​ៗ៣៣​គ្រឿង​៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី