គ្រោះថ្នាក់​ចរាចរ​មួយ​ថ្ងៃ ស្លាប់​៦​នាក់ របួសធ្ងន់​ស្រាល​១៧​នាក់

150

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់ សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស​ថ្ងៃ​០២ ខែមេសា ឆ្នាំ​២០១៩​នេះ កើតឡើង​១១​លើក (​យប់​៥​លើក​) ស្លាប់​៦​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់​១២​នាក់​(​ស្រី​៤​នាក់​) របួសស្រាល​៥​នាក់​(​ស្រី​១​នាក់​)​។ មូលហេតុ​គ្រោះថ្នាក់ ៖ ល្បឿន​៥​លើក​ស្លាប់​៥​នាក់​,​មិន​គោរព​សិទ្ធិ​១​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក ស្លាប់​១​នាក់​,​ប្រជែង​១​លើក​,​បត់​គ្រោះថ្នាក់​១​លើក ។ សរុប​ស្លាប់​៦​នាក់​៖ ម៉ូតូ​៥​នាក់​(​មិន​ពាក់មួក​៥​នាក់​), រថយន្ត​តូច​១​នាក់​។

Loading...

គ្រោះថ្នាក់​ប៉ះទង្គិច​៖ ម៉ូតូ និង​ម៉ូតូ​១​លើក​, ម៉ូតូ និង​រថយន្ត​តូច​៤​លើក ស្លាប់​១​នាក់​, ម៉ូតូ និង​រថយន្ត​ធំ​២​លើក ស្លាប់​៣​នាក់​, ម៉ូតូ និង​ថ្មើរជើង​១​លើក​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក ស្លាប់​១​នាក់​, ម៉ូតូ និង​ផ្សេង​ៗ១​លើក​, រថយន្ត​តូច និង​រថយន្ត​ធំ​១​លើក ស្លាប់​១​នាក់​។ បណ្តាល​ឲ្យ​ខូចខាត យាន​២១​គ្រឿង​នោះ​មាន​៖ ម៉ូតូ​៩​គ្រឿង​,​រថយន្ត​តូច​៥​គ្រឿង​,​រថយន្ត​ធំ​៥​គ្រឿង​, យាន​ផ្សេង​ៗ២​គ្រឿង​, ថ្មើរជើង​១​នាក់​។ យានយន្ត​បង្កហេតុ​៖ ម៉ូតូ​៥​លើក​,​រថយន្ត​តូច​៥​លើក​,​រថយន្ត​ធំ​១​លើក​។

គ្រោះ​ថ្នាក់លើ​ផ្លូវ ៖ ផ្លូវជាតិ​៦​លើក​,​ផ្លូវ​ខេត្ត​២​លើក​,​ផ្លូវលំ​៣​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ៖ ខេត្តកំពង់ចាម​២​លើក ស្លាប់​៣​នាក់ របួស​៧​នាក់​,​កំពង់ឆ្នាំង​១​លើក ស្លាប់​១​នាក់​របួស​១​នាក់​, កណ្តាល​១​លើក ស្លាប់​១​នាក់​, ព្រះ​វិហារ​១​លើក ស្លាប់​ស្រី​១​នាក់ របួស​១​នាក់ និង​រាជធានី​ភ្នំពេញ​២​លើក ស្លាប់​១​នាក់​របួស​១​នាក់​។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៩ ៖ មធ្យោបាយ​ចូល​គោលដៅ ៣,៣៨៣​គ្រឿង​(​ម៉ូតូ​៦២%) មធ្យោបាយ​ល្មើស​៨២១​គ្រឿង​(៣៧%) អប់រំ​៣០១​គ្រឿង (​ម៉ូតូ​៧០%) មធ្យោបាយ​ពិន័យ​៥២០​គ្រឿង​(​ម៉ូតូ​៩៨%)​។

លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៣៩​គោលដៅ​៖ ម៉ូតូ​ចូល​គោលដៅ​១២០៣​គ្រឿង អប់រំ​១៦៧​គ្រឿង ពិន័យ​ចំនួន​សរុប​៤១៤​គ្រឿង (​មួក​៣០៤​គ្រឿង កញ្ចក់​៩២​គ្រឿង ស្រវឹង​០​គ្រឿង ផ្សេង​ៗ១៨​គ្រឿង​៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី