ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សុវត្ថិភាព ជូន​ដល់​ប្រជាពលរដ្ឋ​មក​លេង​កម្សាន្ត

111

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ ដើម្បី​ពង្រឹង​សន្តិសុខ​រក្សា សណ្តាប់ធ្នាប់ សុវត្ថិភាព ឲ្យ​បាន​ល្អ ជូន​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ មក​លេង​កម្សាន្ត​សប្បាយ​រីករាយ​នៅ​ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​ប្រមាណ​៥០០​នាក់​បាន​ប្រមូលផ្តុំ​តាម​ផែនការ និង​ដាក់​ពង្រាយ​តាម​គោលដៅ​សំខាន់​ៗ​ក្នុង​ខេត្ត ដោយ​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​សុវត្ថិភាព ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​មាន​រយៈពេល​៣​ថ្ងៃ ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៤,១៥ និង​១៦ ខែមេសា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។

Loading...

ដែល​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ នឹង​រៀបចំ​កន្លែង​កម្មវិធី​លេង​កម្សាន្ត​សប្បាយ​ជា​ច្រើន​កន្លែង សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​មក​លេង​សម្សា​ន្ត ដោយ​មាន ៣​ស្រុក​ក្រុង​ក្នុង​ចំណោម​៩​ស្រុក​ក្រុង​នៃ​ខេត្តបន្ទាយមានជ័យ​នេះ គឺ​បាន​រៀបចំ ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ក្រុង​ប៉ោយ​ប៉ែ​ត ស​ង្ក្រា​ន​ក្រុង​សិរី​សោភ័ណ និង​សង្ក្រាន្ត​ស្រុក​ភ្នំស្រុក ព្រះនេត្រព្រះ​រួច​មក​ហើយ​នោះ​។ ដោយឡែក​កម្មវិធី សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​ខេត្តបន្ទាយមានជ័យ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ និង​មាន​មនុស្ស​ច្រើន​ម៉ឺន​នាក់ មក​លេង​សម្សា​ន្ត​ច្រើន​ជាង​ឆ្នាំ​មុន​ផង​ដែរ​។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៨ ខែមេសា ឆ្នាំ​២០១៩ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាយ​មាន​ជ័យ ក្រោម​វត្តមាន​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ បា​ធ្វើការ​ផ្សព្វផ្សាយ​ពី​ផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ រយៈពេល​៣​ថ្ងៃ​ខាង​មុខ​នេះ​។ ថ្លែង​ក្នុង​ឱកាស​នោះ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ បាន​លើក​ឡើង និង​ដាក់​បទបញ្ជា​ដល់​កងកម្លាំង​នគរបាល ត្រូវ​យកចិត្តទុកដាក់​កិច្ច​ក​ការងារ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​មុខ​ថ្នាក់លើ​គឺ​ដើម្បី​រក្សា​សុវត្ថិភាព បង្ក​បរិយាកាស​ឱ្យ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​មក​លេង​កម្សាន្ត​សប្បាយ​រីករាយ​មាន​សុវត្ថិ​ភាពល្អ​។

ក្នុង​នោះ​ដែរ លោក​ឧត្តមសេនីយ៍​ស្នងការ ក៏​បាន​លើក​ឡើង​ទៀត​ថា​៖ នៅ​ឆ្នាំ​នេះ​ត្រូវ​ទប់ស្កាត់​រាល់​សកម្មភាព​ដែល​ហាមឃាត់​មិន​អនុញ្ញាត​ឱ្យ​លេង ដូច​ជា​ច្រក​ទឹក​ក្នុង​ថង់ ឬ​ក្នុង​ប៉ោង​ប៉ោង​គប់​គ្នា​តាម​ផ្លូវ​សាធារណៈ ដែល​នាំ​បង្ក​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​ការ​កកស្ទះ​ចរាចរ តែ​មាន​ត្រូវ​តែ​ចាប់ យក​មក​អនុវត្ត​តាម​វិធានការ​រដ្ឋបាល ព្រោះ​អស់​ពេល​អប់​រំហើយ​។ បញ្ហា​នេះ កាលពី​ឆ្នាំទៅ​មុន​កម្លាំង​នគរបាល​គ្រាន់តែ ចាប់​អប់រំ​តែ​ប៉ុណ្ណោះ​។

លោក​ឧត្តមសេនីយ​ស្នងការ​ក៏​បាន​លើក​ឡើង​ទៀត​ថា កម្លាំង​គ្រប់​ផ្នែក​គ្រប់​ជំនាញ​ត្រូវ​រៀបចំ ឱ្យ​រួច​ជា​ស្រេច​ទៅ​តាម​គោលដៅ និង​កម្លាំង​ត្រៀម​ចេញ​អន្តរាគមន៍​ដោយ​មានការ​បំពាក់​សម្ភារ​មធ្យោបាយ​ឱ្យ​បាន​គ្រប់គ្រាន់ ក្នុង​ការ​ធានា​ចេញ​ដោះស្រាយ​បញ្ហា អសន្តិសុខ​ឱ្យ​បាន​ទាន់​ពេលវេលា​ក្នុង​ករណី​ដែល​កើតឡើង​ហេតុការណ៍​អាក្រក់​ណាមួយ​។ នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ដែរ នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ ក៏​បាន​រៀបចំ​ពិធីសូត្រមន្ត ដោយ​និមន្ត​ព្រះ​ស​ង្ឈ ចំនួន​៧​អង្គ ប្រោះព្រំ​ពរ​ជ័យ បណ្តេញ​អស់​នូវ​ឧ​ប​ទ្រុប​ចង្រៃ​នា​ឆ្នាំ​ចាស់ ចូល​ឆ្នាំ​ថ្មី​នេះ​សុំ​សេចក្តីសុខ​ពី​ទេវតា​ថ្មី​ឲ្យ​មាន​សិរី​សួស្តី ជ័យ​មង្គល​ធ្វើ​អ្វី​ៗ​បាន​សម្រេច​។

ជាមួយ​ក្នា​នោះ​ដែរ ក៏​មានការ​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណ​ខន្ធ​បុព្វការី​ជន និង​ញាតិ​ការ ទាំង​៧​សណ្តាន ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​នោះ ចូល​ឆ្នាំ​ថ្មី​នេះ​គឺ​សុំ​ឲ្យ​កងកម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ មាន​សេចក្តីសុខ​គ្រប់​ៗ​គ្នា និង​អនុវត្ត​នូវ​រាល់​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់​ជូន​បាន​សម្រេច​ដូច​ក្តី​ប៉ងប្រាថ្នា​៕ ដោយ ៖ ណុ​ប រក្សា