បាត់​ពី​ផ្ទះ​រហូត​ប្រទះ​ឃើញ​គ្រោងឆ្អឹង ក្លាយជា​សាកសព

464

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​៩ មេ​សា ២០១៩​នេះ មាន​ភ្ញាក់ផ្អើល​ដោយ​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​គ្រោងឆ្អឹង​សាកសព​មនុស្ស​ម្នាក់ ស្លាប់​នៅ​ក្នុង​ដី​ឡូត៍​ទុក​ចោល ស្ថិត​ក្នុងភូមិ​ដើម​ត្រាំ​ង ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​នោះ គ្រោងឆ្អឹង​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ចាន់ ល​ក្ខិ​ណា ភេទ​ស្រី អាយុ​៣២ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ មាន​មុខរបរ​កសិករ ដែល​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់គ្រាន់​។

Loading...

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ បូ ចាន់​នី ភេទ​ស្រី ត្រូវជា​បងថ្លៃ​របស់​ជន​រង​គ្រោះ​បាន ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​បាន​ដើរ ចេញ​បាត់​ពី​ផ្ទះ​នៅ អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​មិនឃើញ​ត្រឡប់​មក​វិញ​ទេ ហើយ​សាច់ញាតិ និង​ក្រុម​គ្រួសារ​បាន​តាម​រក គ្រប់​ទីកន្លែង តែ​រក​មិនឃើញ​សូ​ម្បី​ដំណឹង​ក៏​គ្មាន​។

លុះ​ស្រាប់តែ​រសៀល​ថ្ងៃ​ទី​៩ មេ​សា​នេះ ឈ្មោះ តុង ម៉ា​ប់ ភេទ​ប្រុស ជា​ប្រជាពលរដ្ឋ រស់នៅ​ឃុំ​អន្លង់​រមៀត បាន​ដើរ​រក​ត្រី​នៅ​ក្នុង​ដី​ឡូត៍​ទុក​ចោល ស្ថិត​ក្នុងភូមិ​ដើម​ត្រាំ​ង ឃុំ​អន្លង់​រមៀត​នោះ ក៏​បាន​ប្រទះ​ឃើញ​គ្រោងឆ្អឹង​សាកសព​នៅ​ក្នុង​ដី​ឡូត៍​ខាងលើ រួច​ក៏​បាន​រាយការណ៍​ជូន សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​បានដឹង បន្ទាប់​មក​សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ចុះ​ទៅ​ពិនិត្យ​គ្រោងឆ្អឹង​នោះ​។

តាម​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​សមត្ថកិច្ច សាកសព​ស្លាប់​ក្បាល​បែរ​ទៅ​ទិស​ខាងត្បូង គ្រោងឆ្អឹង​មាន​សភាព រាយ​ប៉ាយ គ្រោងឆ្អឹង​ពុក​ផុយ​កប់​នឹង​របាយ​ឫស​កក់​ពី​ឆ្អឹង​ក្បាល​។ សាកសព​ស្លាប់​ស្លៀកខោ​កៅស៊ូ​យឺត ពណ៌​ស្វាយ​ផ្កា​ចម្រុះ ជើង​ត្រឹម​ក្រោម​ក្បាលជង្គង់ ចង្កេះ​ខោ​មាន​ចងខ្សែ​ក្របួច​ពណ៌​បៃតង​។

ការ​សន្និដ្ឋាន របស់​សមត្ថកិច្ច​ជំនាញ​ខេត្ត និង​ស្រុក សព​អាច​នឹង​ស្លាប់​ដោយសារ​ការ​លង់ទឹក​។ កន្លង​មក​ជន​រង​គ្រោះ ធ្លាប់​ចេញ​បាត់ រយៈពេល​ពី​១​ខែ​ទៅ ២​ខែ និង​បាន​ចូល​ដល់​ផ្ទះ​វិញ​។ ប៉ុន្តែ​ពេល​នេះ​បាត់​យូរ និង​បាត់​រហូត​ប្រទះ​ឃើញ​គ្រោងឆ្អឹង ទើប​មានការ​ភ្ញាក់ផ្អើល​ក្លាយជា​សាកសព ៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់