ជន​ជា​ឃាតក​គេចខ្លួន​បាត់​បាត់​ស្រមោល ក្រោយ​ពី​រំលោភ​សម្លាប់​នារី​សតិ​មិន​គ្រប់

572

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​យប់ ថ្ងៃ​ទី​៨ ខែមេសា ម្សិលមិញ មាន​ករណី​រំលោភ​ហើយ​សម្លាប់​នារី​រង​គ្រោះ​មួយ​កើតឡើង នៅ​ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ បង្ក​ឡើង​ដោយ​ជន​ជនសង្ស័យ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​។ ជន​រង​គ្រោះ​មានឈ្មោះ គី ហ្ន​ន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ (​សតិ​មិន​គ្រប់គ្រាន់​) រស់នៅ​ក្រុម​១ ភូមិ​កែវ​ផុស ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​។

Loading...

តាម​ការ​បំភ្លឺ​ពី​សាក្សី និង​លទ្ធផល​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា មុន​កើតហេតុ​ជនសង្ស័យ​បាន​ចាប់រំលោភ​នារី​រង​គ្រោះ រួច​ច្របាច់ក និង​យក​ដំបង​ឈើ​វាយ​សម្លាប់​។ ដោយ​លើ​ច​ញ្ចើ​ម​ខាងឆ្វេង​របស់​នាង​ត្រូវ​បែក​ប្រហែល​៥ សង់ទីម៉ែត្រ ទើប​បណ្តាល​ជន​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​។ ក្រោយ​ពិនិត្យ​រួច សាកសព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ករណី​ខាងលើ​នេះ​កម្លាំង​សមត្ថកិច្ច ជំនាញ​បាន និង​កំពុង​បើក​ការ​ស៊ើបអង្កេត ស្រាវជ្រាវ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់ នាំ​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។ ទ​ង្វើ​បែប​នេះ​សង្ឃឹមថា មិនយូរ​មិនឆាប់ ជន​ជា​ឃាតក មិន​អាច​គេច​ផុត​ពី​ការ​តាម​ប្រមាញ់​របស់​កម្លាំង​សមត្ថកិច្ច​ជំនាញ​ខេត្ត​ព្រះ​សីហ​នុ​នោះ​ឡើយ​៕ ដោយ ឃឹម ប៊ុ​ន​ណា​ក់