ឆេះ​សណ្ឋាគារ និង​ហាង​ទំនិញ​Central World នៅ​បាងកក​មនុស្ស​៣​នាក់​ស្លាប់ និង​៧​នាក់​របួស

251

ថៃ​ឡង់​ដ៍ ៖ មនុស្ស​បី​នាក់​បាន​ស្លាប់ និង​៧​នាក់​បាន​រង​របួស​ដោយសារ​តែ​ការ​ឆេះ Central World ដែល​មាន​ទាំង​សណ្ឋាគារ និង​ហាង​ទំនិញ​ដ៏​ធំ​នៅ​ទីនោះ​។ សេចក្តីរាយការណ៍​ពី​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា អណ្តាតភ្លើង និង​ផ្សែង​បាន​ត្រូវ​មើលឃើញ​ការ​ឆាបឆេះ​ចេញពី​បន្ទប់​ដាក់​ឯកសារ​នៅ​ជាន់​ទី​៨ នៃ​សណ្ឋាគារ​នោះ ដោយ​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ភ័យ​ស្លប់​ស្លោ​រត់​ចេញ​ទៅ​កាន់​កន្លែង​ចត​រថយន្ត​ដើម្បី​បើកឡាន​ចេញ​។

Loading...

ប៉ូលិស​ត្រូវ​បាន​គេ​ប្រាប់​ពី​បញ្ហា​ភ្លើង​ឆេះ​នេះ​នៅ​ម៉ោង​ជិត​៦​ល្ងាច ប៉ុន្តែ​ឡានទឹក និង​ក្រុម​សង្គ្រោះ​ពិបាក​នឹង​ធ្វើ​ដំណើរ ចូល​ទៅ​ពន្លត់អគ្គីភ័យ​នោះ​ដោយសារ​តែ​ស្ថានភាព​ស្ទះ​ចរាចរ​។ Central World ស្ថិត​នៅ​ចំ​តំបន់​ពាណិជ្ជកម្ម ដ៏​មមាញឹក​នៅ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​។ ការ​ឆាបឆេះ​នេះ​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ហើយ​ត្រូវ​សារព័ត៌មាន​បរទេស​ធ្វើ​សេចក្តីរាយការណ៍​យ៉ាង​ទូលំទូលាយ​៕ ដោយ ៖ សហការី