អភិបាលខេត្ត​កំពង់ចាម បំផុស​មន្ត្រីរាជការ​កម្លាំងប្រដាប់អាវុធ​បរិច្ចាគ​ឈាម

143

ខេត្តកំពង់ចាម ៖ ក្រោម​ការ​ផ្តួចផ្តើម​របស់​លោក គួ​ច ចំរើន ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ដោយ​មាន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ក្នុង​នោះ​មាន នគរបាល កងរាជអាវុធហត្ថ និង​ទាហាន នា​ព្រឹក​ថ្ងៃ​ទី​១១ មេ​សា ២០១៩ បាន​នាំ​គ្នា​បរិច្ចាគ​ឈាម​ម្នាក់​មួយ​ប្លោក​ៗ ដោយ​បាន​ធ្វើ​ឡើង នៅ​សាល​ប្រជុំ​មន្ទីរ​សុខាភិបាល​ខេត្ត សម្រាប់​ត្រៀម​ទុក​សង្គ្រោះ​អាយុជីវិត​អ្នកជំងឺ និង​អ្នក​រង​គ្រោះ ដោយហេតុ​ការណ៍​ផ្សេង​ៗ​។

Loading...

នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខាង​មុខ ហើយ​ឈាម​មិន​មានការ​លក់ដូរ នោះ​ទេ​។ លោក​វេជ្ជបណ្ឌិត គី​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សកម្មភាពប្រកបដោយ​កាយវិការ​ក្រោម​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ខេត្ត ដោយ​បាន​ចលនា​កងកម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រីរាជការ​មក​ពី​មន្ទីរ​នានា​ជុំវិញ​ខេត្ត​រាប់រយ​នាក់ បាន​នាំ​គ្នា​បរិច្ចាគ​ឈាម​សម្រាប់​ស្តុក​ទុកនៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត ត្រៀម​នឹង​សង្គ្រោះ​ដល់​អ្នកជំងឺ​ឬ​អ្នក​រងគ្រោះថ្នាក់​ដោយ​កត្តា​ផ្សេង​ៗ​។

លោក​វេជ្ជបណ្ឌិត គី​ម សួរ​ភិ​រុណ មាន​ប្រសាសន៍​រំលឹក​ថា កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ​មាន​សប្បុរសជន​នៅ​គ្រប់​ទិស​ទី ក្នុង​នោះ​បាន​មក​ពី តាម​សាលារៀន គ្រឹះស្ថាន​អប់រំ ព្រះសង្ឃ បាន​នាំ​បរិច្ចាគ​ឈាម​បាន​រហូត​ដល់​ទៅ​ជាង​២,០០០​ប្លោក ហើយ​បាន​ប្រើប្រាស់​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​មិន​មានការ​ខ្វះខាត​នោះ​ទេ ឈាម​ដែល​បាន​មក​មិន​មានការ ទិញ​លក់​ឡើយ​។

ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​នោះ រូប​លោក​សូម​អំពាវនាវ​ដល់​អ្នកបើកបរ យានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នានា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នៅ​ពេល​ថ្ងៃ​ខាង​មុខ សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ «​បើ​បើកបរ​កុំ​ពិសារ​ស្រា បើ​ពិសារ​ស្រា​កុំ​បើកបរ​» អ្នក​ជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព និង​បំពាក់​កញ្ចក់​សម្រាប់​មើល​ក្រោយ អ្នកបើកបរ​រថយន្ត​វិញ​ត្រូវ​ពាក់​ខ្សែ​ក្រ​វ៉ា​ត់ ដើម្បី​សុវត្ថិភាព​។

លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដំបូង​រូប​លោក​បាន​ពិភាក្សា​ជាមួយនឹង​លោក ហាន កុសល អភិបាលរង​ខេត្ត ទទួល​បន្ទុក​(​ស​.​ស​.​យ​.​ក​) ដើម្បី​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ខាងលើ ដោយ​បាន​ចលនា​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​នៅ​ក្នុង​ខេត្ត​នាំ​គ្នា​បរិច្ចាគ​ឈាម​ម្នាក់​១​ប្លោក​ៗ​ជា​គុណប្រយោជន៍​សម្រាប់​សង្គ្រោះ​ដល់​អ្នកជំងឺ ដែល​មក​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្ត​។​

លោក គួ​ច ចំរើន អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ ៣​ថ្ងៃ​ខាង​មុខ​នោះ​អាច​នឹង​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ច្រើន នៅ​តាម​បណ្តា​ស្រុក​ក្រុង​ទាំង​១០​ក្នុង​ខេត្ត ឬ​អាច​អ្នកជំងឺ​ត្រូវ​បាន​បញ្ជូន​មក​ពី​ខេត្ត​នៅ​ជុំវិញ មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​នោះ​នឹង​មាន​សេចក្តី​ត្រូវការ​ឈាមស​ម្រា​ង់​សង្គ្រោះ​ជីវិត​មនុស្ស ហេតុ​ដូច្នេះ​ហើយ​បានជា​រូប​លោក​ត្រៀម​នូវ​លក្ខណៈសម្បត្តិ​រួចរាល់​រួម​នឹង​ថ្នាំសង្កូវ​មិន​ឲ្យ​មានការ​ខ្វះខាត​ឡើយ​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត