បោក​លុយ​តាម​រូបភាព​ជ្រើស​រើ​សន្តិសុខ និង​អាចារ្យ ដើម្បី​ទៅ​ធ្វើបុណ្យ​អ​ង្អ​រ

131

ខេត្តកំពង់ធំ ៖ នៅ​ថ្ងៃ​ទី​២៥ ខែមេសា ២០១៩ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ធំ បាន​ធ្វើការ​ឃាត់ខ្លួន មនុស្ស​៣​នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​ស្ទីល​បោក​ថ្មី តាម​រយៈ​ដើរ​ជ្រើសរើស​សន្តិសុខ និង​អាចារ្យ ដើម្បី​ទៅ​រៀបចំ​ធ្វើ បុណ្យ​(​អង្គរ​)​នៅ​ខេត្តសៀមរាប ក្នុង​ម្នាក់​១០០​ដុល្លារ​អា​មេ​រិ​ក​។ ជនសង្ស័យ​១.​ឈ្មោះ ប្រាក់ សា​វន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​(​មេខ្លោង​)​រស់នៅ​ភូមិ​សំភី ឃុំ​ង​ន ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។ ២.​ឈ្មោះ អ៊ុំ ស៊ុ​យ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ (​ជា​ប្ដី​) និង​៣.​ឈ្មោះ ព្រំ ជាង អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ក្របីព្រៃ ភូមិ​ង​ន ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។

Loading...

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ២០១៩ វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក នៅ​ភូមិ​សំភី ឃុំ​ង​ន ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ មាន​ករណី​ជន​មួយ​ក្រុម​ដើរ​ឆបោក​ប្រាក់ ដោយ​ប្រើ​រូបភាព​ជ្រើសរើស សន្តិសុខ និង​អាចារ្យ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​(​អង្គរ​)​នៅ​សៀមរាប​។ ជនសង្ស័យ​បាន​បង្គាប់​យក​លុយ ពីរ​ប្រជាពលរដ្ឋ ក្នុង​ម្នាក់​១០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ថា​យក​ទៅ​កាត់​ខោអាវ សម្រាប់​ទទួល​ស្ដេច (​ព្រះមហាក្សត្រ​) ក្នុង​ពិធីបុណ្យ​នោះ ។

ជនសង្ស័យ​បាន​ចេញ​ធ្វើ​សកម្មភាព និង​ទទួលយក​ប្រាក់​ពី​ជន​រង​គ្រោះ​ចំនួន​៩​នាក់ ទីបំផុត​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ដោយហេតុ​ថា ជា​អំពើ​ឆបោក​ពិតប្រាកដ ព្រោះ​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច ពុំ​មានបុណ្យ​(​អង្គរ​)​ដូច​ការ​ឃោសនា​របស់​ជនសង្ស័យ​នោះ​ទេ​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នេះ សមត​ត្ថ​កិច្ច​បាន និង​កំពុង​ស្រាវជ្រាវ​រក​មេខ្លោង​នៅ​ពីក្រោយ​ខ្នង និង​បក្ខពួក​មួយ​ចំនួន​ទៀត ដែល​បាន​រៀបចំ​ស្ទីល​បោក​ថ្មី​នេះ​ឡើង​នោះ​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់