រឿង​ចម្លែក​មិន​ដែល​កើត​មាន សម្រាប់​ទីក្រុង​ប្រវត្តិសាស្ត្រ​នៃ​ខេត្តសៀមរាប

425

ខេត្តសៀមរាប ៖ មេឃងងឹត​រក​ភ្លៀង ខណៈ​ពេល​នោះ​មាន​ខ្យល់​កន្ត្រាក់​បក់​បោក​មក​យ៉ាង​ខ្លាំង ពេញ​ក្នុង​ក្រុង​សៀមរាប បណ្តាល​ឱ្យ​បាក់​ប៉ាណូ របស់​រដ្ឋបាល​សាលាខេត្ត​សៀមរាប ដែល​ដាក់​តាំង កាលពី​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ប៉ុន្តែ​មិន​ទាន់​បាន​ដោះ​ចេញ ត្រូវ​ខ្យល់ព្យុះ​បាក់​មក​ចំ​កណ្តាល រថយន្ត​ចំនួន​៤​គ្រឿង។

Loading...

កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៦​ល្ងាច ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៩​នេះ ស្ថិត​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦ ពី​ខាងលិច​ស្តុ​បកោះ​កេរ​ចម្ងាយ ២០​ម៉ែត្រ ពី​ស្តុ​ប​មុខ​សណ្ឋាគារ អង្គរ​សា​ហ្វៀ​រ ក្នុង​ក្នុង​សៀមរាប បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ភ័យ​ស្លន់ស្លោ​គ្រប់​ៗ​គ្នា សំណាងល្អ ពុំ​មាន​អ្នក​រង​របួស​ក្នុង​ហេតុការណ៍​ដ៏​កម្រ មាននៅ​ក្នុង​ខេត្តសៀមរាប​នោះ​។

សូម​បញ្ជាក់​ផង​ដែរ​ថា រថយន្ត ទាំង​៤​គ្រឿង​នោះ​មាន​៖ រថយន្ត​ហា​យ​ឡែ​ន​ឌឺ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២Q-០៩៨៧ ខូចខាត ពាក់កណ្តាល​តួ​ទាំងស្រុង​, រថយន្ត HILUX ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២O-៥៩ ៦៧ ខូចខាត​ខាង​មុខ​ទាំងស្រុង ,​រថយន្ត​ម៉ាក Scion Xa ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ សៀមរាប ២ C-១៥៥៧ ខូចខាត​ចំពាក់​កណ្តាល​តួ និង​រថយន្ត​ម៉ាក FORD ពណ៌​ស គ្មាន​ស្លាក​លេខ ទើប​អូស​ចេញពី​ឃ្លាំង ត្រូវ​ចំ​កញ្ចក់​ខាង​មុខ​បន្តិច។

ធ្វើ​ឱ្យ​ម្ចាស់​រថយន្ត​ហៅ​ទូរស័ព្ទ​ទៅ​ឃាំ្ល​ង​វិញ សុខចិត្ត​ខាត​ប៉ុន្មាន​ក៏​ខាត​ទៅ លែង​ចង់​យក​ចូល​ផ្ទះ​ហើយ ពីព្រោះ​របស់​នេះ​វា​ស៊យ​(​រថយន្ត​ទាំង​៤​គ្រឿង​ដែល​គ្រោះថ្នាក់​នោះ ពីរ​គ្រឿង​កំ​ពូ​ង​បើកបរ និង​ពីរ​គ្រឿង​កំពុង​ចត​ស្ងៀម​)​។ ក្នុង​នោះ​ដែរ​ម្ចាស់​សុំ​ឱ្យ​ខាង​អាជ្ញាធរ​ខេត្ត ជួយ​ដោះស្រាយ​ជូន​ពួក​គាត់​ទាំងអស់​គ្នា​ផង ព្រោះ​មិនមែន​ជា​កំហុស​របស់​ពួក​គាត់​ទេ គឺ​កំហុស​មក​ពី​ខាង​សាលាខេត្ត តែ​ម្តង ដែល​មានការ​ធ្វេសប្រហែស​ជា​ខ្លាំង​៕ ដោយ ៖ ច័ន្ទ រស្មី