រថយន្ត​បុក​ជាមួយ​រថយន្ត បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​រង​របួសធ្ងន់

104

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ មេ​សា ២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​១៨៥-១៨៦ ភូមិ​បន្ទាយ​ប្រី​យ៍ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។ រវាង​រថយន្ត​០១​គ្រឿង​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៣៣៩៤ (​រថយន្ត​ដឹក​ដី​) ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ​។

Loading...

អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​នឹង​រថយន្ត​០១​គ្រឿង​ទៀត ម៉ាក​ហ៊ី​ណូ ក្បាល​ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៨៤៧៩ សណ្តោង​រ៉ឺ​ម៉ក​ផ្ទុក​កុងតឺន័រ ទិស​ដៅ​បញ្ច្រាស​គ្នា អ្នកបើកបរ​គេចខ្លួន​បាត់ ករណី​នេះ​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ដឹក​ដី​រង​របួសធ្ងន់ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​៕ ដោយ ៖ ហ៊ុយ ចាន់​ធួន