ចំណេះ​ជិះ​ក​ឯង ! កែ​ច្នៃ​កាំភ្លើង​ខ្លួនឯង​ខុស​បច្ចេកទេស បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់

83

ខេត្តសៀមរាប ៖ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩ មាន​ករណី​រាលកៃ​អាវុធ​កែ​ច្នៃ​ដោយ​ខ្លួនឯង​បណ្ដាល​ឲ្យ​ស្លាប់ ដែល​កាំភ្លើង​នោះ​ជា​ប្រភេទ​កាំភ្លើង​ឆ្នុក ស្ថិត​នៅ​ចំណុច​ព្រៃ​ល្ហៀ​ង ស្ថិត​ក្នុងភូមិ​សែន​ជ័យ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៩​នេះ​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់ ដោយសារ​រាលកៃ​អាវុធ​កែ​ច្នៃ​នេះ​មានឈ្មោះ ម៉ៅ សាត ហៅ​មី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ ភូមិ​សែន​ជ័យ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

Loading...

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង តាម​រយៈ​ការ​បំភ្លឺ​របស់​ឪពុក​ជន​រង​គ្រោះ​ឈ្មោះ ព្រំ​ម៉ៅ អាយុ​៤៩​ឆ្នាំ និង​ម្ដាយ​ឈ្មោះ វ៉ា​ន់ លាត អាយុ ៤៧​ឆ្នាំ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩ ជន​រង​គ្រោះ​បាន​យក​កាំភ្លើង​ឆ្នុក ចេញ​ទៅ​ឆ្លុះ​សត្វ​ក្រោយ​ផ្ទះ​ប្រហែល​១០០​ម៉ែត្រ ស្រាប់តែ​ឮ​សូរ​ផ្ទុះ​ចំនួន​១​គ្រាប់ ពេល​នោះ​ឪពុក​ម្តាយ​ក៏​រត់​ទៅ​មើល​ជន​រង​គ្រោះ​ឃើញ​ដួល​ផ្កាប់មុខ​នឹង​ដី កាំភ្លើង​ឆ្នុក​នៅ​អែប​ខ្លួន​ខាងស្តាំ ហើយ​នៅ​លើ​ខ្លួន​ជន​រង​គ្រោះ​មាន​រន្ធ​មុត​បោះដៃផុត​ខាងស្តាំ​។ បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ប្រគល់​ឲ្យ​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ភូមិ​ខាងលើ​តាម​ប្រពៃណី​៕ ដោយ ៖ ច័ន្ទ រស្មី