អាជ្ញាធរ​ស្រុក​ជីក្រែង​បាន​ដឹក​ជញ្ជូន​ទឹក ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក

90

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៩ លោក ពៅ ប៊ុ​ន​ធឿ​ន អភិបាល នៃ​គណៈ​អភិបាលស្រុក​ជីក្រែង លោក ទា គឹ​ម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត អាជ្ញាធរ​ឃុំ​ជីក្រែង បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ដឹក​ជញ្ជូន​ទឹក​សម្រាប់​ប្រើប្រាស់ ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ខ្វះខាត​ទឹក នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប​។

Loading...

លោក ពៅ ប៊ុ​ន​ធឿ​ន អភិបាល នៃ​គណៈ​អភិបាលស្រុក​ជីក្រែង លោក ទា គឹ​ម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​មាន​ប្រសាសន៍​ថា ការ​ដឹក​ជញ្ជូន​ទឹក​ជូន ពលរដ្ឋ​នា​ពេល​នេះ បាន​ប្រើប្រាស់​ឡានទឹក​របស់​អធិការ​ស្រុក​ជីក្រែង មាន​ចំនួន​៣​គ្រឿង ដែល​មាន​ចំណុះ​ទឹក​ចំនួន ១៨,០០០​លី​ត្រ ជូន​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ភូមិ​តា​រាម ចំនួន ១៣៨​គ្រួសារ និង​ភូមិ​កំពង់​ស្នោរ​លិច ចំនួន​៨១​គ្រួសារ ស្ថិត​នៅ​ក្នុង​ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប ប្រើប្រាស់​ទឹក​អស់​ចំនួន​២​ឡាន ដែល​មាន​ចំណុះ​ទឹក​ចំនួន ១២,០០០​លី​ត្រ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ដឹក​ជញ្ជូន​ទឹក​នេះ​គឺ​បាន​មក​ពី​កិច្ចសហការ​ល្អ​ពី​លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ ដើម្បី​ដឹក​ជញ្ជូន​ទឹក ទាំងនេះ​ផង​ដែរ​៕ ដោយ ៖ ច័ន្ទ រស្មី