អ្នក​រៀបចំ​ការ​ប្រកួត​២​រូប ច្រានចោល​ករណី​យោង​កីឡាករ​បរទេស​ព្រោះ​អ្នក​ស្ព​ន​ស័​រ

91

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ការ​លើក​ឡើង​ថា គណៈកម្មការ​តាម​បណ្ដា​សង្វៀន​មួយ​ចំនួន មានការ​ផ្ដល់​ពិន្ទុ​មិន​សុក្រឹត​ចំពោះ​កីឡាករ​កម្ពុជា និង​បរទេស ដោយ​កីឡាករ​កម្ពុជា​រមែង​ត្រូវ​បាន គេ​ឲ្យ​ចាញ់​បរទេស ដើម្បី​កុំ​ឲ្យ​កីឡាករ​បរទេស​អន់ចិត្ត​ហើយ​ឈប់​មក​ប្រកួត​នៅ​កម្ពុជា​នោះ​។ អ្នក​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​២​រូប ដែល​ក្នុង​មួ​យស​ប្ដា​ហ៍​រមែង​មានការ​ផ្គូផ្គង​ឲ្យ​កីឡាករ​កម្ពុជា និង​បរទេស​ឡើង​ប្រកួត​ជាមួយ​គ្នា បាន​សម្ដែង​ចម្លើយ​ច្រើន​ចោល​។

Loading...

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ព្រឹត្តិការណ៍ Khmer Fight និង​ជា​អ្នក​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំ​ស​ប្ដា​ហ៍ ដោយ​ក្នុង​មួ​យស​ប្ដា​ហ៍​រមែង​មានការ​ប្រកួត​គូ​អន្តរជាតិ​មួយគូ​ៗ បាន​ឆ្លើយ​បដិសេធ​ថា ក្នុង​ប៉ុស្តិ៍​របស់​លោក គឺ​ផ្ដល់​ពិន្ទុ​សុក្រឹត ដោយ​មិន​មាន​លម្អៀង ដោយ​សម្អាង​ថា កីឡាករ​កម្ពុជា​គឺ​ត្រូវ​តែ​មាន​ប្រៀប​ជាង ហើយ​សម្រាប់​កីឡាករ​បរទេស​គឺ​ត្រូវ​តែ​លើកមុខ​មាត់​នោះ​ថា មិន​ដែល​មាន​ករណី​កីឡាករ​កម្ពុជា​វាយ​ថៃ ទាល់តែ​សន្លប់​ទើប​ឲ្យ​កីឡាករ​កម្ពុជា​ឈ្នះ ឬ​មាន​ករណី​កីឡាករ​កម្ពុជា​វាយ​ថៃ​ចង់​ងាប់​ចង់​រស់ ចុង​ក្រោយ​ស្រាប់តែ​ឲ្យ​កីឡាករ​ថៃ​ជា​អ្នក​ឈ្នះ​ពិន្ទុ​នោះ​ទេ​។

លោក​ថា មាន​លុយ​ទៅ​ជួល​កីឡាករ​ថៃ​មក​វា​នៅ​កម្ពុជា​ទៅ​ហើយ បើ​កីឡាករ​នោះ​វាយ​ចាញ់​ប្រៀប​ខ្មែរ ហើយ​មិន​ហ៊ាន​ឲ្យ​ចាញ់​ព្រោះតែ​ខ្លាច​កីឡាករ​នោះ​អន់ចិត្ត នោះ​អ្នកគាំទ្រ​ក៏​ឈប់​គាំទ្រ​ដែរ ដោយ​លោក​ប្រកាស​ថា នៅ​សង្វៀន​របស់​លោក​ម្ចាស់​ស្ព​ន​ស័​រដែ​ល​ភាគច្រើន​ជា​ក្រុមហ៊ុន​ថៃ ក៏​មិន​ដែល​លូកដៃ​រឿង​ផ្ដល់​ពិន្ទុ​នេះ​ដែរ​។ លោក​ថា ក្រុមហ៊ុន​ជា​អ្នក​ស្ព​ន​ស័​រ មាន​តែ​ទទូច​ឲ្យ​លោក​ធ្វើ​កម្មវិធី ប្រដាល់​ឲ្យ​ល្អ ដើម្បី​ទាញ​អ្នកគាំទ្រ​វិញ ដោយ​មិន​មានការ​តម្រូវ​ឲ្យ​លោក​ឲ្យ​ថៃ​ឈ្នះ​ឲ្យ​ច្រើន ដើម្បី​លើកមុខ​កីឡាករ​បរទេស​ទាំង​អយុត្តិធម៌​នោះ​ទេ​។

ជាមួយ​គ្នា​នោះ​ដែរ​លោក ញាណ សុធី ដែល​ជា​អ្នក​រៀបចំ​ការ​ប្រដាល់​អន្តរជាតិ​ប្រចាំ​ស​ប្ដា​ហ៍​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដោយ​ក្នុង​មួ​យស​ប្ដា​ហ៍​មានការ​ប្រដាល់​អន្តរជាតិ​រហូត​ដល់​៣​សង្វៀន ក៏​បាន​ច្រានចោល​ដូច​គ្នា​លើ​ករណី​លម្អៀង​នេះ​ដែរ​។ យ៉ាងណាមិញ​លោក​អះអាង​ថា សង្វៀន​របស់​លោក​ច្រើន​ឲ្យ​គូ​អន្តរជាតិ​បាន​ស្មើ​ពិន្ទុ​គ្នា នៅ​ពេល​ដែល​ឃើញ​កីឡាករ​ថៃ​ក៏​ល្អ ហើយ​កីឡាករ​កម្ពុជា ក៏​វាយ​បាន​ល្អ​។ លោក​ថា ខ្លួន​មាន​តែ​យោង​កីឡាករ​កម្ពុជា​កុំ​ឲ្យ​បាក់មុខ​វិញ ព្រោះ​ជាក់ស្ដែង​បើ​យក​កីឡាករ​ដែល​ឆ្លងកាត់​ការ​ប្រកួត​ប៉ុនគ្នា​ឲ្យ​ឡើង​រេញ​ជាមួយ​គ្នា គឺ​ដឹង​តែ​កីឡាករ​កម្ពុជា​ខ្ចប់​ៗ​តែ​ម្ដង​៕ ដោយ ៖ ផាត់ តារា​រដ្ឋ