ស្ថានីយ​លក់​ប្រេង និង​បញ្ចូល​ហ្គា​ស ប៉ាវ ចិន្តា ត្រូវ​អគ្គិភ័យ​ឆាបឆេះ

204

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៥ និង៤០នាទី​ល្ងាច ថ្ងៃ​ទី​០៣ ឧសភា ២០១៩​នេះ នៅ​ចំណុច​ផ្សារ​គីឡូម៉ែត្រ​លេខ​២ ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ស្ថានីយ​លក់​ប្រេង និង​បញ្ចូល​ហ្គា​ស ប៉ាវ ចិន្តា ត្រូវ​អគ្គិភ័យ​ឆាបឆេះ និង​ផ្ទុះ​ស៊ីទែន​ហ្គា​ស​យ៉ាង​សន្ធោសន្ធៅ ហើយ​បាន​បន្ត​រាលដាល ដល់​លំនៅ​ស្ថាន ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ក្បែរ​នោះ​ផង​ដែរ​។

Loading...

ហើយ​ខណៈនោះ​មាន​រថយន្ត​សង្គ្រោះ​អគ្គិភ័យ របស់​ស្នងការដ្ឋាន ចំនួន​៣​គ្រឿង បាន​កំពុង​អន្តរាគមន៍​យ៉ាង​ខ្លាំង​ផង​ដែរ​។ ខណៈនេះអគ្គិភ័យកំពុង​ឆាបឆេះនៅឡើយ ហើយក៏មិន​ទាន់​ដឹង​ថា ទំហំ​នៃ​ការ​ខូចខាត ទ្រព្យសម្បត្តិ​ដែល​អគ្គិភ័យ​ឆាបឆេះ​នោះ​នៅឡើយ​ទេ (​ព័ត៌មាន​លម្អិត​នឹង​ជម្រាប​ជូន​នៅ​ពេល​បន្ត​)៕ ដោយ ៖ រ៉ូ សាលី