រថយន្ត​បើក​បុក​ម៉ូតូ​១​គ្រឿង បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង

136

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​៤ និង​១៥​នាទី ថ្ងៃ​ទី​០៣ ឧសភា ២០១៩​នេះ ស្ថិត​នៅ​ភូមិ​វាល​ធំ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ផ្លូវជាតិ​លេខ​០៤ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៨-១៧៩ មាន​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បង្ក​ដោយ​រថយន្ត​០១​គ្រឿង​ម៉ាក FUSO ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-3222 ដែល​មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​។

Loading...

លុះ​មក​ដល់​ចំណុច​ខាងលើ បាន​បុក​ពីក្រោយ​ម៉ូតូ​០១​គ្រឿង​ម៉ាក HONDA-DREAM ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 1H-5490 ដែល​មាន​ទិស​ដៅ​ស្របគ្នា​បើកបរ​ដោយ​ឈ្មោះ សេង ឡង់ ភេទ​ស្រី អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​ធំ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​០១​នាក់ ១.​ឈ្មោះ សេង ឡង់ អ្នកបើកបរ​ម៉ូតូ HONDA-DREAM ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។

បច្ចុប្បន្ន​សាកសព​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​វត្ថុ​តាង​រថយន្ត និង​ម៉ូតូ​យក​មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​។ ដោយឡែក​អ្នកបើកបរ​រថយន្ត​FUSO ខាងលើ បាន​បើក​ទៅ​មុខ ហើយ​ឈប់​នៅ​ភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ និង​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​៕ ដោយ ៖ ហ៊ុយ ចាន់​ធួន