បញ្ចប់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ទាំង​អ្នក​ឈ្នះ និង​អ្នក​ចាញ់ ត្រូវ​គេ​ប្រកាស​ឲ្យ​ចូល​ប្រកួត​ជើងឯក​អន្តរជាតិ

108

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​២​រូប នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នា​ថ្ងៃ​ទី​៥ ឧសភា ១​ឥ​១៩​នេះ កីឡាករ​បង្គោល​ក្រហម ធឿ​ន វិ​ថា​ក់ និង​កីឡាករ​បង្គោល​ខៀវ ហេង សំរាំង បាន​ក្លាយជា​គូប្រកួត ដែល​ត្រូវ​បាន​គណៈកម្មការ​កាត់ក្ដី បន្ទាប់​ពី​អ្នក​ទាំង​បើក​ការ​ប្រកួត​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជាប់ចិត្ត​។ ដ្បិតថា​លទ្ធផល​មានការ​ប្រកាស​ថា​កីឡាករ​ម្ខាង​ៗ​បាន​ចាញ់​បាន​ឈ្នះ តែ​នៅ​ក្រោយ​លទ្ធផល​មានការ​ប្រកាស​ភ្លាម​ៗ​ថា អ្នក​ទាំង​ពីរ​នឹង​មាន​សិទ្ធិ ចូល​ប្រកួត​ជ្រើសរើស​ជើងឯក អន្តរជាតិ ក្នុង​ពេល​ខាង​មុខ​ដូច​គ្នា​។

Loading...

លោក រាជ សូ​ផែន ប្រធាន​ក្រុម​គណកម្មការ​ផ្ដល់​ពិន្ទុ​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ប្រកាស​នៅ​មុន​ការ​ប្រកួត​របស់​កីឡាករ​ទាំង​ពីរ​ថា រវាង​កីឡាករ ធឿ​ន វិ​ថា​ក់ និង​កីឡាករ ហេង សំរាំង បើ​អ្នក​ណា​ប្រកួត​បាន​ល្អ ហើយ​មាន​សមត្ថភាព​នោះ​នឹង​យក​កីឡាករ​រូប​នោះ ឲ្យ​ឡើង​នៅ​ក្នុង​ការ​ប្រកួត​ជ្រើសរើស ជើងឯក​អន្តរជាតិ​នៅ​ពេល​ខាង​មុខ ដោយ​គ្រាន់តែ​មានការ​ប្រកាស​មិន​ទាន់​ចប់​ផង កីឡាករ​ទាំង​ពីរ​ក៏​បើក ការ​ប្រកួត​ដាក់​គ្នា ដោយ​មិន​ខ្វល់​ពី​គ្រោះថ្នាក់​រៀងខ្លួន​។

ពេញ​រយៈពេល​៣​ទឹក​ចុង​ក្រោយ កីឡាករ​ទាំង​ពីរ កាន់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពេញចិត្ត ជា​ពិសេស​ការ​វាយ​សម្រុក​របស់​កីឡាករ​បង្គោល​ក្រហម ធឿ​ន វិ​ថា​ក់ ទៅ​លើ​គូប្រកួត​។ អ៊ីចឹង​ហើយ​ទើប​ក្រោយ​ប្រកាស​ថា កីឡាករ​ក្រហម​ឈ្នះ​ពិន្ទុ​កីឡាករ​បង្គោល​ខៀវ ក៏​គណៈកម្មការ​ប្រកាស​ថា នឹង​យក​កីឡាករ​ទាំង​ពីរ​ឲ្យ​ទៅ​ប្រកួត​ជ្រើសរើស​ជើងឯក​អន្តរជាតិ​ក្នុង​អំឡុង​ខែ​៦​ខាង​មុខ ដើម្បី​ឲ្យ​កីឡាករ​ទាំង​ពីរ​មានឱកាស​បាន​ប្រកួត​ជាមួយ​កីឡាករ​បរទេស ដែល​ខាង​អ្នក​រៀបចំ​ជម្រើស​រួច​ហើយ​។

លោក​ថា ការ​ប្រកួត​ជម្រើស​ជើងឯក​អន្តរជាតិ​ដែល​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នឹង​រៀបចំ​ឡើង​នោះ​នឹង​មាន​កីឡាករ កម្ពុជា​៨​នាក់ និង​កីឡាករ​បរទេស​៨​នាក់​ឲ្យ​ឡើង​ប្រកួត​គ្នា ដើម្បី​ជ្រើស​យក​កីឡាករ​កម្ពុជា​ម្នាក់ និង​កីឡាករ​បរទេស​ម្នាក់ ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ឲ្យ​ឡើង​ប្រកួត​ដណ្ដើម​យក​ខ្សែក្រវាត់​អន្តរជាតិ និង​ប្រាក់​លាន ដោយ​ក្នុង​ចំណោម​កីឡាករ​កម្ពុជា​៨​រូប គឺ​កីឡាករ​ធឿ​ន វិ​ថា​ក់ និង ហេង សំរាំង នឹង​ក្លាយជា​បេក្ខភាព​២​រូប​ដោយ​ស្វ័យប្រវត្តិ​៕ ដោយ ៖ ផាត់ តារា​រដ្ឋ