តៃកុង​ងងុយដេក​ពេក បើករថយន្ត​បុក​រះ​ចូល​ផ្ទះ​លក់​ម្ហូបអាហារ

140

ខេត្តកំពង់ចាម ៖ នៅ​វេលា​ម៉ោង​០៣ និង​១៥​នាទី ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៩​នេះ មាន​ហេតុការណ៍ ដ៏​ភ្ញាក់ផ្អើល​ដោយ​រថយន្ត​១​គ្រឿង បាន​បោល​ចូល​ទៅ​បុក​មនុស្ស​ដែល​កំពុង​អង្គុយ​លក់ដូរ​នៅ​លើ​ផ្លូវជាតិ លេខ​៦ ចំណុច​រង្វង់​មូល​ថ្នល់កែង ភូមិ​តា​បែក ឃុំ​សំបូរ ស្រុក​បា​ធា​យ​។ ករណី​គ្រោះថ្នាក់​ចរាចរ​ដែល​បាន កើតឡើង​នោះ​បង្ក​ដោយ​រថយន្ដ​០១​គ្រឿង ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-2464 បើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ពី​បាន​បង្ក​គ្រោះថ្នាក់​បុក​រះ បណ្តាល​ឱ្យ​រង​ការ ខូចខាត​កន្លែង​លក់ដូរ និង​រង​របួស​មនុស្ស​នោះ​។

Loading...

នគរបាល​ចរាចរណ៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា រថយន្ត​បាន​បើក ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ដែល​មាន​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដល់​ចំណុច​ខាងលើ​បាន​ជ្រុល​ចង្កូត​ទៅ​កៀរ​អ្នកលក់​ភេសជ្ជៈ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ឈ្មោះ ប៉ូ ធាង ភេទ​ស្រី អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​បែក ឃុំ​សំបូរ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​។ រួច​ក៏​បន្ដ​ទៅ​បុក​តូប​លក់​បាយ​របស់​ឈ្មោះ អ៊ឹ​ក ពុំ ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​បែក ឃុំ​សំបូរ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ព្រោះតែ​អ្នកបើកបរ​ងងុយដេក​។

ករណី​នេះ​បណ្ដាល​ឲ្យ​ខូចរ​យន្ដ ០១​គ្រឿង​, របួស​មនុស្ស​០១​នាក់ (​ស្រាល​), ឈ្មោះ ប៉ូ ធាង ភេទ​ស្រី កំពប់ សម្ល​អស់ ០៨​ឆ្នាំង​,​ខូច​នំ​ប៉ាវ ០១​ឆ្នាំង​, បែក​ធុង​ទឹកកក​ចំនួន​២​ធុង​,​បែក​ទូ​ដាក់​ម្ហូប​ចំនួន​១​។ នគរបាល​ចរាចរ​បន្ត​ថា ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត​បាន​នាំ​មក​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បា​ធា​យ​ដោះស្រាយ​តាម​ច្បាប់​។ ចុង​ក្រោយ​ទើប​លេចមុខ​ម្ចាស់​រថយន្ត ចេញ​មក​ទទួល​សំណង​ការ​ខូចខាត​ផង​ដែរ​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត