អ្នក​សា​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន

186

ខេត្តកំពង់ឆ្នាំង ៖ លោក​ជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​ថា សារព័ត៌មាន​គឺជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​រាល់​ភាព​អសកម្ម​នានា​របស់​មន្ត្រី​ថ្នាក់​ក្រោម​ដើម្បី​បង្ហាញ​ឲ្យ​មហាជន ក៏​ដូច​ជា​រាជរដ្ឋាភិបាល​បានដឹង និង​ធ្វើការ​កំណែទម្រង់​។ ថ្លែង​បែប​នេះ​នៅ​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

Loading...

លោក​ជំទាវ​បាន​បន្ត​ថា ជួសមុខ​ឲ្យ​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង ក៏​សូម​កោតសរសើរ ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សារព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ពី​ភាព​រីក​ចម្រើន​របស់​ខេត្ត ក្នុង​រយៈកាល​កន្លង​មក​ជា​ពិសេស​ក្នុង​ពេល​ថ្មី​ៗ​នេះ ដូច​ជា​បុណ្យ​ទន្លេ បុណ្យ​ភូមិ និង​បុណ្យចូលឆ្នាំ​ជាដើម​។ ពិធី​ជួបជុំ​អ្នក​សារព័ត៌មាន​ក្នុង​ទិវា​សេរីភាព​សារព័ត៌​មាននៅ​ថ្ងៃនេះ ធ្វើ​ឲ្យ​មាន​ចំណង​សាមគ្គីភាព​រវាង​វិស័យ សារព័ត៌មាន​ដែល​ជា​អំណាច​ទី​៤ ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយនឹង​អាជ្ញាធរ​ដែនដី​សង្ឃឹមថា​ហើយ​សង្ឃឹមថា នៅ​ពេល​ខាង​មុខ​សារព័ត៌មាន​ក្នុង​ខេត្ត​របស់​យើង​នឹង​បន្ត​ចុះ​ផ្សាយ​អំពី​ភាព​រីក​ចម្រើន​របស់​ខេត្ត​ជា​បន្ត​ទៀត ។

ថ្ងៃនេះ​ថ្វី​ដ្បិតតែ​ឯកឧត្តម​អភិបាលខេត្ត មិន​បាន​ចូលរួម​ដោយ​ផ្ទាល់​ក៏​ពិតមែន​ក៏​ប៉ុន្តែ ឯកឧត្តម​បាន​ឧបត្ថម្ភ ថវិកា និង​ភេសជ្ជៈ​យ៉ាងច្រើន​ផង​ដែរ​។ នៅ​ក្នុង​នោះ​ដែរ លោក ឈៀង ថា​រិ​ទ្ធ តំណាង​ឲ្យ​សារព័ត៌មាន ក្នុង​ខេត្ត ក៏​បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង ខេត្តកំពង់ឆ្នាំង​ដែល​បាន​ផ្តូ​ច​ផ្តើម រៀបចំ​កម្មវិធី​ឡើង និង​បាន​ជួយ​កៀងគរ រក​សប្បុរសជន ដើម្បី​ឲ្យ​ការ​រៀបចំ​កម្មវិធី​នេះ មាន​ភាព​ប្រសើរ​ឡើង​។

លោក ក៏​សូម​ថ្លែងអំណរគុណ​ដល់​ភ្ញៀវ​ទាំងអស់​ដែល​បាន​អញ្ជើញ​ជា​កិត្តិយស និង​ចូលរួម​ឧបត្ថម្ភ​ក្នុង​កម្មវិធី​នេះ ឱ្យ​មានដំណើរ​ការ​បាន​ល្អ​។ លោក ឈាង ថា​រិ​ទ្ធ បាន​បញ្ជាក់​ថា ក្រោយ​ពី​បញ្ចប់​កម្មវិធី​ទៅ និង​ទូទាត់​ថ្លៃ​ចំណាយ រួច​អស់ប្រាក់​ដែល​នៅ​សល់​នឹង​ធ្វើ​មនុស្សធម៌​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ទីទ័ល​ក្រ​ជា​បន្ត​ទៀត​។ គួរ​បញ្ជាក់​ថា នៅ​ក្នុង​ទិវា​ប្រារព្ធ​ពិធី​សេរីភាព​សារព័ត៌​មាននៅ​ក្នុង​រាត្រី​នោះ​បាន​ដំណើរការ​ជា​បន្តបន្ទាប់​ដោយ​ភាតរភាព និង​សប្បាយ​រីករាយ​ក្រៃ​លែង​៕ ដោយ ៖ ពៅ សុខ​ហ៊ាន