ស្ត្រី​ម្នាក់​រង​របួសធ្ងន់ ខណៈ​រថយន្ត​បាន​បុក​ម៉ូតូ​របស់​ខ្លួន​ពេល​ដំណើរ

189

ខេត្តបន្ទាយមានជ័យ ៖ នៅ​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវលំ ក្នុង​ទីប្រជុំជន​ត្រង់​ចំណុច​មុខ​ផ្ទះ​ឈ្មោះ ឡា​ច គឹ​ម​ណា ស្ថិត​នៅ​ភូមិ​រពាក់ ឃុំ​ឈ្មួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ស្ត្រី​ម្នាក់​បាន​រង​របួសធ្ងន់ ម្នាក់​ទៀត​រង​របួសស្រាល​ត្រូវជា​កូនប្រុស​ដែល​ជា​អ្នក​រួម​ដំណើរ ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​វាង​រថយន្ត​បុក​ម៉ូតូ ក្នុង​ទិស​ដៅ​ច្រាសទិស​គ្នា​។

Loading...

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យិ​ន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 3A-0344 បើកបរ​ដោយ​ឈ្មោះ ហា​យ ហុ​ក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បច្ចុប្បន្ន នៅ​ភូមិ​ស្នាយ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ អ្នក​រួម​ដំណើរ​ឈ្មោះ អែម ស្រែង ភេទ​ប្រុស អាយុ​១៤​ឆ្នាំ នៅ​ភូមិ​ជើងវត្ត ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

បើកបរ​មក​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ បណ្តាល​ឲ្យ​បុក​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​C125 ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1T-0827 ពេញ​មួយ​ទំហឹង​ក្នុង​ទិស​ដៅ​ច្រាសទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ មាន សា​វ៉ិ​ន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​រពាក់ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (​មាន​ពាក់មួក​សុវត្ថិភាព​) បាន​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី​។

រីឯ​អ្នក​រួម​ដំណើរ​ឈ្មោះ ទៀត សុ​គ​ន្ធា ភេទ​ស្រី អាយុ​១១​ឆ្នាំ ត្រូវជា​កូនបង្កើត​អ្នកបើកបរ (​មាន​ពាក់មួក​សុវត្ថិភាព​) រង​របួសស្រាល​បញ្ជូន​ទៅ មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ​។ ក្រោយ​ពី​កើតហេតុ វត្ថុ​តាំង​ទាំង​២​គ្រឿង ត្រូវ​បាន​យក​ទៅ​រក្សា​ទុក នៅ​អធិការ​ស្រុក​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ ណុ​ប រក្សា