គ្រោះ​គ្រោះថ្នាក់​ចរាចរ​ពីរ​ថ្ងៃ ស្លាប់​មនុស្ស​០៦​នាក់ រ​របួសធ្ងន់​ស្រាល​២៣​នាក់

97

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​១១ និង ១២ ខែឧសភា ឆ្នាំ​២០១៩ កើតឡើង​១៣​លើក​(​យប់​៥​លើក​)​ស្លាប់​៦​នាក់​(​ស្រី​៤​នាក់​) របួសធ្ងន់ ១៦​នាក់ (​ស្រី​៩​នាក់​) របួសស្រាល​៧​នាក់​(​ស្រី​៣​នាក់​)​។ មូលហេតុ​គ្រោះថ្នាក់ ល្បឿន​៤​លើក​ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ​៤​លើក ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​២​លើក ស្លាប់​២​នាក់​,​ប្រជែង​២​លើក​ស្លាប់​១​នាក់​,​ស្រវឹង​១​លើក – ។ សរុប​ស្លាប់​៦​នាក់ ម៉ូតូ​៤​នាក់​(​មិន​ពាក់មួក​៣​នាក់​) ថ្មើរជើង​២​នាក់​។

Loading...

គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​ម៉ូតូ​២​លើក​, ម៉ូតូ និង​រថយន្ត​តូច​៣​លើក​ស្លាប់​១​នាក់​,​ម៉ូតូ និង​រថយន្ត​ធំ​៣​លើក ស្លាប់​៣​នាក់​, ម៉ូតូ និង​ថ្មើរជើង​១​លើក​, រថយន្ត​តូច និង​ថ្មើរជើង​២​លើក ស្លាប់​២​នាក់​,​រថយន្ត​តូច និង​រថយន្ត​ធំ​១​លើក​,​រថយន្ត​ធំ និង​រថយន្ត​ធំ​១​លើក​។ បណ្តាល​ឲ្យ​ខូចខាត​យាន​២៥​គ្រឿង​នោះ​មាន ម៉ូតូ​១១​គ្រឿង​,​រថយន្ត​តូច​៦​គ្រឿង​,​យាន​ផ្សេង​ៗ២​គ្រឿង​, ថ្មើរជើង​២​នាក់​, រថយន្ត​ធំ​៦​គ្រឿង​។

យានយន្ត​បង្កហេតុ ម៉ូតូ​៥​លើក​,​រថយន្ត​តូច​៤​លើក​,​រថយន្ត​ធំ​៤​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ ផ្លូវជាតិ​៧​លើក​,​ផ្លូវ​ខេត្ត​៦​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ខេត្តបន្ទាយមានជ័យ​២​លើក ស្លាប់​២​នាក់​,​ភ្នំពេញ​៤​លើក​ស្លាប់​២​នាក់ របួស​៦​នាក់​(​ស្រី​២​នាក់​), ឧត្តរមានជ័យ​១​លើក ស្លាប់​ស្រី​១​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​១​លើក​ស្លាប់​១​នាក់​៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី