ចាស់ជរា​ពិការ​ជួប​ការ​លំបាក​ចំនួន​៤​គ្រួសារ ទទួល​អំណោយ​ពី​ចលនា​យុវជន​កម្ពុជា

109

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៩​នេះ នៅ​ភូមិ​នាង​កេ​ត ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ចាស់ជរា​ពិការ​ជួប​ការ​លំបាក​ចំនួន​៤​គ្រួសារ​ទទួល​អំណោយ​ពី​ចលនា​យុវជន កម្ពុជា ក្រុម​១៥៧ សាខា​ខេត្តបន្ទាយមានជ័យ​។ លោក ប៊ុ​ន ថា ធឿ​ន អនុប្រធាន​ច​នា​យុវជន​កម្ពុជា ក្រុម​១៥៧ ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា​៖ ដោយ​ទ​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​មាន​ប្រជាពលរដ្ឋ​៤​គ្រួសារ ដែល​ជា​ចាស់ជរា​ពិការ​ដែល​ជួប​ការ​លំបាក​ហើយ​ក្រុមការងារ​បាន​ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា​ប្រជាពលរដ្ឋ​ទាំង​៤​គ្រួសារ​មាន ១.​ឈ្មោះ យិ​ន ឈឿ​ន ភេទ​ស្រី អាយុ​៧៤​ឆ្នាំ (​មេម៉ាយ​ជរា​គ្មាន​ដី​រស់នៅ​)​។

Loading...

២.​ឈ្មោះ ភី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ (​នៅ​លីវ​ពិការ​មួយ​កំណាត់​ខ្លួន​គ្មាន​ដី​រស់នៅ​), ៣.​ឈ្មោះ ចាន់ ផល ភេទ​ស្រី អាយុ​៦៨​ឆ្នាំ (​មេម៉ាយ​ចាស់ជរា​គ្មាន​ដី​), ៤.​ឈ្មោះ យី សិ​ម ភេទ​ស្រី អាយុ​៨៦​ឆ្នាំ (​មានគ្រួសារ​តែ​ជរា​គ្មាន​ដី​) ដែល​កំពុង​ស្នាក់​នៅ​លើ​ចិញ្ចើម​ផ្លូវ ស្ថិត​ភូមិ​នាង​កេ​ត ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​។ លោក អ៊ុ​ង សុ​ម៉ៅ ប្រធាន​ទំនាក់ទំនង​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​ថា​៖ ដោយ​មានការ​ចង្អុល​បញ្ហា​ញ​ពី​លោក ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ ក៏​ជា​មានការ​ណែនាំ​លោក ចៅ ជី​អាន ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្តបន្ទាយមានជ័យ ហើយ​លោក​បាន​ដឹកនាំ​ក្រុមការងារ​យក​អំណោយ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​៤​គ្រួសារ មាន​ចាស់ជរា​ពិការ​ជួប​ការ​លំបាក​។

លោក​បាន​បញ្ជាក់​ថា អំណោយ​ដែល​នាំ​យក​ប្រគល់​ជូន​ដល់​ផ្ទះ មាន​២​គ្រួសារ​មានឈ្មោះ យិ​ន ឈឿ​ន និង​ឈ្មោះ ភី រួម​មាន​៖ អង្ករ​២​កា​រ៉ុ​ង​ស្មើ​១០០​គីឡូក្រាម ទឹកត្រី និង​ទឹកស៊ីអ៊ីវ​មាន​ចំនួន​២៤​ដប ប៊ី​ចេ​ង​២​ថង់​ស្មើ​១​គីឡូក្រាម ប្រេងឆា​២​ដប ស្មើ​២​លី​ត្រ ត្រីខ​ចំនួន​២០​កំប៉ុង អំបិលអ៊ីយ៉ូត​៦​ថង់ ស្មើ​៦​គីឡូក្រាម សាប៊ូម្សៅ​២​ថង់​ស្មើ​២​គីឡូក្រាម ទឹកបរិសុទ្ធ​២០​យួរ ថវិការ​២០​ម៉ឺន​រៀល និង​អំណោយ​ដែល​សុំ និង​ចែក​ជាក់ស្តែង​ចំនួន​២​គ្រួសារ​មានឈ្មោះ ចាន់ ផល និង​ឈ្មោះ យី សិ​ម ទទួល​បាន​ថវិការ​រួម​២៣​ម៉ឺន​រៀល​៕ ដោយ ៖ ប៊ុ​ន ធឿ​ន