បើករថយន្ត​គេច​រថយន្ត​មួយ​គ្រឿង ជ្រុល​ទៅ​បុក​ហាង​កាត់សក់​រង​ការ​ខូចខាត

38

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បើករថយន្ត​គេច​រថយន្ត​មួយ​គ្រឿង​ទៀត​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ ហាង​កាត់សក់​មួយ​កន្លែង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ និង​បង្ក​ឲ្យ​រង​របួសធ្ងន់​នារី​រួម​ដំណើរ​ម្នាក់ ហើយ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​៣៥​នាទី​យប់ ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ស្ថិត​នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

Loading...

រថយន្ត​បង្ក​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2K-0754 បើកបរ​ដោយ​បុរស​ម្នាក់ និង​អ្នក​រួម​ដំណើរ​៣​នាក់​ទៀត​បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​ដោយ​មាន​គ្នា​៤​នាក់ ស្រី​២​នាក់ ប្រុស​២​នាក់។

លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ ដោយ​ឃើញ​រថយន្ត​មួយ​គ្រឿង​ទៀត​បើក​បញ្ច្រាស់ទិស ហើយ​ស៊ី​ញ៉ូ​ឆ្វេង បន្ទាប់​មក​គាត់​បាន​បើក​រេ​ចង្កូត​មក​ផ្នែក​ខាងស្តាំ​របស់​ខ្លួន ហើយ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ផ្ទះ​ហាង​កាត់សក់​ពេញទំហឹង បណ្តាល​ឲ្យ​ខូចខាត​ទ្វារ​ទាំងស្រុង និង​ខូចខាត​សម្ភារ​ក្នុងផ្ទះ​មួយ​ចំនួន​ធំ​ទៀត​។ ហើយ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្ត្រី​រួម​ដំណើរ​ម្នាក់ ចំណែកឯ​រថយន្ត​បង្ក​វិញ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ខូចខាត​មួយ​កំណាត់​មុខ​៕ ដោយ ៖ យឹម ឈឿន