គម្រោង​ថវិកា​៥០​ម៉ឺន​ដុល្លារ កសាង​ប្រព័ន្ធ​ថ្មី និង​ក្រុង​គម្រោង​ថវិកា​ជាង​១០០​លាន​រៀល​ស្ដារ​ប្រព័ន្ធ​លូ

61

ខេត្តបន្ទាយមានជ័យ ៖ ទឹក​លិច​រាល់​ឆ្នាំ​នៅ​ចំណតរថយន្ត​(​ចាស់​) និង​ផ្លូវ​ជុំវិញ​ខេត្ត​គម្រោង​ថវិកា​៥០​ម៉ឺន​ដុល្លារ កសាង​ប្រព័ន្ធ​ថ្មី និង​ក្រុង​គម្រោង​ថវិកា​ជាង​១០០​លាន​រៀល ស្ដារ​ប្រព័ន្ធ​លូ​ចាស់​នៅ​ពេល​អភិបាលខេត្ត​ចុះ​ទៅ​ពិនិត្យ​កាលពី​ល្ងាច ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​ភូមិ​បី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។

Loading...

គួរ​រម្លឹក​ថា​៖ កាល​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៩ នៅ​ក្រុង​សិរី​សោភ័ណ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​បណ្តាល​ទឹក​លិច​ចំណតរថយន្ត​(​ចាស់​) និង​ផ្លូវ​ជុំវិញ និង​ហូរ​ចូល​ផ្ទះសម្បែង ប្រជាពលរដ្ឋ ដែល​រស់នៅ​ជុំវិញ​បណ្តាល​ខូចខាត និង​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក​មិន​រួច​ដោយ​ទឹក​លិច​ផ្លូវ និង​រក​កន្លែង​ចត​រថយន្ត​គ្មាន​ដោយ​ទឹក​ពេញ​បេនឡាន​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ចំណតរថយន្ត​កណ្តាល​ក្រុង សិរី​សោភ័ណ បាន​ប្រាប់​ថា​៖ បញ្ហា​ទឹក​លិច​ចំណតរថយន្ត​(​ចាស់​) និង​ផ្លូវ​ជុំវិញ​វា​ជា​ប្រពៃណី​មក ហើយ​និយាយ​គឺ​លិច រាល់​ឆ្នាំ​នៅ​ពេល​ដែល​ល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​តែងតែ​លិច​មាន​ពេល​ខ្លះ​លិច​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ប៉ះពាល់ និង​ខូចខាត​ទ្រព្យសម្បតិ្ត​ក៏​មាន​ដែរ​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​៖ មូលហេតុ​ដែល​ទឹក​លិច​ចំណតរថយន្ត និង​ផ្លូវ​ជុំវិញ​នេះ​បណ្តាល​មក​ពី​ប្រពន្ធ​លូ​តូច​ហើយ​មាន​អ្នកខ្លះ​ឆ្លៀត​ចាក់​ដី​លុប​ប្រព័ន្ធ​លូ​ហូរ​ចូល​ស្ទឹង​បណ្តាល​ស្ទះ​ទើប​លិច​រាល់​ឆ្នាំ​វា​ជា​ប្រពៃណី​ទៅ​ហើយ​។ សង្ឃឹមថា លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​ទើប​ទទួល​ភារកិច្ច​ថ្មី និង​កសាង​ប្រព័ន្ធ​លូ​ថ្មី ដើម្បី​រំដោះ​ទឹក​មិន​ឲ្យ​មានការ​លិចលង់​ទៀត​ឡើយ​។

ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៩ ក្រោយ​ពេល​ភ្លៀង​រាំង​ឃើញ​វត្តមាន​លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​(​ថ្មី​) និង​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ចំណុច​ទឹក​លិច​ចំណតរថយន្ត និង​ផ្លូវ​ជុំវិញ​កណ្តាល​ក្រុង​សិរី​សោភ័ណ​។ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បាន​បញ្ជាក់​ថា​៖ តាម​ការ​សិក្សា​មើល​មូល​ដែល​ទឹក​លិច​ចំណតរថយន្ត និង​ផ្លូវ​នេះ​គឺ​នៅ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​ហូរ​ធ្លាក់​ផ្នែក​ខាងលើ​ស្រង់ មក​លិច​ខាងក្រោយ​ដោយ​ប្រព័ន្ធ​លូ​ហូរ​មិន​ទាន់​តែ​ការ​ដែល​លិច​នោះ​គឺ​មាន​រយៈពេល​ខ្លី​ហូរ​ស្រក​អស់​ទៅ​វិញ​។

លោក​បាន​បញ្ជាក់​ថា​៖ ដើម្បី​បញ្ចៀស​ទឹក​លិច​ចំណតរថយន្ត​(​ចាស់​) ផ្លូវ​ជុំវិញ​គឺ​រដ្ឋបាល​ខេត្ត និង​ស្ថា​រ​ប្រព័ន្ធ​ចាស់​ហើយ​រៀបចំ​ដាក់​ប្រព័ន្ធ​ថ្មី​ពី​ចំណុច​ទី​១.​ខាងត្បូង​ចំណតរថយន្ត​(​ចាស់​)​ទៅ​ត​ភ្ជាប់​ទៅ​មាត់​ស្ទឹង​មាន​ប្រវែង​៣៧០​ម៉ែត្រ ទី​២.​ត្រូវ​ស្ថា​ប្រព័ន្ធ​លូ​ចាស់​ស្រប​ផ្លូវ​នៅ​មុខ​សាលា​គរុកោសល្យ និង​វិ​ក្រិ​ត្យ​ខេត្តបន្ទាយមានជ័យ មាន​ប្រវែង​២០០​ម៉ែត្រ ដែល​គ្រោង​ចំណាយ​ថវិការ​អស់​ប្រមាណ​៥០​ម៉ឺន​ដុល្លារ​កសាង​ប្រព័ន្ធ​លូ​ថ្មី និង​រដ្ឋបាល​សាលាក្រុង​សិរី​សោភ័ណ គម្រោង​ថវិកា​ជាង​១០០​លាន​រៀល​សម្រាប់​ស្ថា​រ​ប្រព័ន្ធ​លូ​ចាស់​ឡើង​វិញ​៕ ដោយ ៖ ប៊ុ​ន ធឿ​ន