រូបភាព​ពិធីសូត្រមន្ត​មង្គលការ ឱ​ក សុគន្ធ​កញ្ញា កំពុង​កក្រើក​ពេញ​ហ្វេ​ស​ប៊ុ​ក

340

រាជធានី​ភ្នំពេញ ៖ ពិធីសូត្រមន្ត ក្រុង​ពាលី នៃ​មង្គលការ​របស់​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា និង​លោក អ៊ឹ​ង សុខ​លី បាន​ចាប់ផ្តើម​ហើយ នា​ល្ងាច​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩​នេះ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស ជា​ច្រើន​រូប ប្រកបដោយ​ភាព​សប្បាយ​រីករាយ​គ្រប់​ៗ​គ្នា​។

Loading...

មិន​ត្រឹមតែ​អ្នក​ដែល​បាន​ចូលរួម​នៅ​ទីនោះ​ទេ សូ​ម្បី​តែ​មហាជន​ទូទៅ មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង រហូត​ដល់​ថ្នាក់​មានការ​ចែករំលែក​នូវ​ទិដ្ឋភាព​ទាំងនេះ ចូល​ទៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាងច្រើន​គួរ​ឲ្យ​កត់សម្គាល់​។ គេ​ក៏​បានឃើញ​សារ​អបអរសាទរ និង​ជូនពរ​ឲ្យ​អ្នក​ទាំង​ពីរ​ឲ្យ​ជួប​ប្រទះ​តែ​សុភមង្គល និង​ស្រឡាញ់​គ្នា​ជា​រៀង​រហូត​។

ម្យ៉ាងវិញទៀត អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​មានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​នោះ គឺ​គេ​ឃើញ​កូន​ក​ម្លោះ និង​កូនក្រមុំ មាន​ទឹកមុខ​ញញឹម​ស្រស់​ស្អាត​ណាស់ នៅ​ក្នុង​ថ្ងៃ​ដ៏​ពិសេស​របស់​ខ្លួន​ពោ​ពេញ​ដោយ​អារម្មណ៍​រំភើប​។ ក្នុង​ពិធីសូត្រមន្ត​នេះ​ដែរ ឱ​ក សុគន្ធ​កញ្ញា និង​អនាគត​ស្វាមី​បាន​ស្លៀក​ក្បិន​ជា​ឈុត​ប្រពៃណី​ខ្មែរ​យ៉ាង​ស្រស់​ស្អាត ជាមួយ​ស្នា​ញញឹម​បិទ​មាត់​មិន​ជិត​ឡើយ​។

មង្គលការ ឱ​ក សុគន្ធ​កញ្ញា និង​លោក អ៊ឹ​ង សុខ​លី នឹង​ហែ​ជំនូន​ជួបជុំ​ភ្ញៀវ​កិត្តិយស ឯកឧត្ដម លោក​ជំទាវ ព្រមទាំង​មិត្តភក្ដិ​ក្នុង និង​ក្រៅ​សិល្បៈ​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ សុខា​៕ ដោយ ៖ ខាត់ សា​មឿ​ន