ឃើញ​ភ្លើង​កំពុង​តែ​ឆេះ​ទូរទស្សន៍ ស្រវា​យក​ខ្នើយ​ទៅ​វាយ​ពន្លត់

182

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅ​ក្នុង​បន្ទប់​ជាន់​ទី​៥ នៃ​អគារ​ខុន​ដូ​មួយ​កន្លែង ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី​ឆេះ ចេញពី​ម៉ាស៊ីនត្រជាក់​មួយ​គ្រឿង​រួច​ហើយ​ឆេះ​រាលដាល​ខ្សែរ​ភ្លើង ទៅ​ដល់​ទូរទស្សន៍​មួយ​គ្រឿង​ទៀត ខណៈ​ដែល​បុរស​ជន ជាតិចិន​ម្នាក់​ជា​ម្ចាស់​បន្ទប់​ចាក់សោ​ទុក​ចោល ចេញ​ទៅ​ក្រៅ​បាត់​។ លុះ​ពេល​ត្រឡប់​មក​វិញ​ចាក់សោ​ចូល​ទៅ​ក៏​បានឃើញ ភ្លើង​កំពុង​តែ​ឆេះ ហើយ​យក​ក​ខ្នើយ​ទៅ​វាយ​ពន្លត់​តែ​មិន​រលត់​បែរជា​ភ្លើង​ឆេះ​ដោយ​ទាំង​ខ្នើយ​កាន់តែ​ខ្លាំង​ឡើង​ៗ​ថែម​ទៀត​មិន​អាច​ពន្លត់​បាន និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សម្ថ​កិច្ច​ជា ច្រើន​នាក់​ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​។

Loading...

ករណី​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជាន់​ទី​៥ របស់​អគារ​ខុន​ដូ​មួយ​កន្លែង ដែល​មាន​ទីតាំង លេខ​៥០ ផ្លូវ​លេខ​៣៥០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។ តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ជា​ម្ចាស់​បន្ទប់​បាន​ចាក់ សោ​បន្ទប់​របស់ ខ្លួន​រួចរាល់ និង​ចេញ​ទៅ​ខាងក្រៅ​បាត់​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ដោយ​មិន​មាន​អ្នក​ណា​ម្នាក់ បានដឹង​ថា រូប​គាត់​ចេញ​ទៅ​ណា​នោះ​ទេ​។

លុះ​ពេល​ដែល​រូប​គាត់​វិល​ត្រឡប់​មក​វិញ ក៏​បាន​ចាក់សោ​ចូល ទៅ​ខាងក្នុង​បន្ទប់​ក៏​ស្រាប់តែ​បានឃើញ​អណ្តាតភ្លើង​កំពុង​តែ​ឆាបឆេះ​ទូរទស្សន៍​មួយ​គ្រឿង ភ្លាម​នោះ​បុរស​ជនជាតិ​ចិន​នោះ ក៏​បាន​ស្រវា​យក​ខ្នើយ​ទៅ​វាយ​ពន្លត់​តែ​ភ្លើង​មិន​បាន​រលត់​ឡើយ មិនតែប៉ុណ្ណោះ​ភ្លើង​ក៏​បាន​ឆាបឆេះ​ខ្នើយ​មួយ ដែល​រូប​គាត់​ព្យាយាម​ប្រើ​ដើម្បី​ធ្វើការ​ពន្លត់ ភ្លើង​នោះ​ឆាបឆេះ​ក្នុង​បន្ទប់​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​មិន​អាច​ពន្លត់ បាន​ហើយ​ភ្លើង​កាន់តែ​ឆាបឆេះ​ខ្លាំង​ឡើង​នោះ បុរស​ជនជាតិ​ចិន​ក៏​បាន​រត់​ចុះមក​ក្រោម​ប្រាប់​ឲ្យ​បុរស​ម្នាក់​ជា​អ្នក​មើល ការ​ខុន​ដូ​ខាងលើ​ឲ្យ​ជួយ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ ឲ្យ​មក​ជួយ​ធ្វើការ​ពន្លត់ ហើយ​អ្នក​មើល​ការ​ខុស​ត្រូវ​រូប​នោះ​ក៏​បាន រត់​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​បាញ់ ពន្លត់​ជា​ច្រើន​បំពង់​ទៅ​ធ្វើការ​បាញ់​ពន្លត់​បាន​ទាន់​ពេលវេលា និង​រាយការណ៍​ប្រាប់ កម្លាំង​មាន​សម្ថ​កិច្ច មូលដ្ឋាន​ឲ្យ​ដឹង​ពី​រឿង​នេះ និង​ត្រៀម​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់ ទឹក​ពន្លត់​ផង​ដែរ​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អគ្គី​ភ័យ​កើតឡើង​នៅ​ក្នុង​បន្ទប់​ជាន់​ទី ៥ របស់​អគារ​ខុន​ដូ​ខាងលើ​នេះ​ដែរ គឺ​កើតឡើង​ដោយ​ឆ្លង​ចរន្ត អគ្គិ​នី​ឆេះ​ចេញពី​ម៉ាស៊ីនត្រជាក់ ហើយ​រាល​តាម​ខ្សែរ​ភ្លើង​ឆ្លង​ទៅ​ឆេះ​ដល់​ទូរទស្សន៍​មួយ​គ្រឿង​ទៀត ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​បែប​នេះ​។ ក្នុង​ករណី​ឆ្លង​ចរន្ត​អគ្គិ​នី​ឆេះ​នៅ​ក្នុង​បន្ទប់​ជាន់​ទី​៥ នៃ​អគារ​ខុន​ដូ ដែល​ជា​រប​ស់បុរសជន​ជាតិចិន​ម្នាក់ មក​ស្នាក់​នៅ​ខាងលើ​នេះ​ដែរ បាន​ឆេះ​បំផ្លាញ​អស់​ទូរទស្សន៍​ចំនួន​១​គ្រឿង ខ្នើយ​ចំនួន​១ និង​បណ្តាញ​ខ្សែរ​ភ្លើង​មួយ​ចំនួន​ប៉ុណ្ណោះ និង​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​អស់​ចំនួន ៥​ទៅ ៦​បំពង់​ទើប​ធ្វើ​ឲ្យ​ភ្លើង​រលត់ និង​មិន​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ឡើយ​ឡើយ​៕ ដោយ ៖ ភី ផល