អភិបាល​ខណ្ឌ​ច្បារ​អំពៅ​សាងសង់​ស្នាក់​ការ​ភូមិ សម្រាប់​ពលរដ្ឋ​ទាក់ទង​សេវា​សាធារណៈ

105

រាជធានី​ភ្នំពេញ ៖ លោក ចេ​ង មុនី​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារ​អំពៅ នា​រសៀល​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ទីស្នាក់ការ​ភូមិ​កណ្តាល​ទី​១ និង​ភូមិ​កណ្តាល​ទី​២ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ដែល​សាងសង់​ជិត​រួចរាល់​១០០​ភាគរយ​ហើយ​។

Loading...

សូម​បញ្ជាក់​ថា ទីស្នាក់ការ​ភូមិ​ទាំង​២​នេះ សាងសង់​ឡើង​ដោយ​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក​អភិបាល​ខណ្ឌ​តែ​ម្តង ដើម្បី​ទុក​ឲ្យ​ប្រជាពលរដ្ឋ​មក​ទំនាក់ទំនង​ជាមួយ​មន្ត្រី​មូលដ្ឋាន​អំពី​បញ្ហា​សេវា​សាធារណៈ​ផ្សេង​ៗ​។ ហើយ​សកម្មភាព​ខាងលើ​នេះ គឺជា​ការ​យកចិត្តទុកដាក់​ខ្ពស់​មួយ​អំពី​ទំនាក់ទំនង​ល្អ​រវាង​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ជាមួយនឹង​មន្ត្រី​អាជ្ញាធរ​។

ដែល​សកម្មភាព​នេះ អាច​ចាត់​ទុក​បាន​ថា ជា​គំរូ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​នាម​ជា​អាជ្ញាធរ​ដែល​មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​៕ ដោយ ៖ ម៉​ម លី​ហេង