ប្រយ័ត្ន​បងប្អូន​ចាញ់បោក​ក្រុមហ៊ុន ដី​ឡូត៍​ពុះ​លក់​បង់​រំលស់

147

ខេត្តសៀមរាប ៖ ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​សៀមរាប និង​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ទិញ​ដី​ឡូត៍​បង់​រំលស់​មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ចេះ​តែ​ទិញ​ៗ​ទៅ ក្រុមហ៊ុន​ប្រាប់​ថា ដាក់​ប្រព័ន្ធ​លូ​រួច​ហើយ ពួក​គេ​កំពុង​អូស​ប្រព័ន្ធ​ភ្លើង​ចូល តែ​ក្រុមហ៊ុន​មួយ​ចំនួន​ប្រមូលប្រាក់​បាន ហើយ​ពួក​គេ​គេច​ទៅ​រក​ដី​ឡូត៍​ថ្មី​ពុះ​លក់​បន្ត​ទៀត ដោយ​មិន​ទទួលខុសត្រូវ​។ លោក សូ ប្លា​តុង អភិបាល​នៃ​គណៈ​អ្នក​ភិ​បាល​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩​នេះ​ថា អតិថិជន​មុន​ៗ នឹង​ទិញ​ដី​ឡូត៍​បង់​រំ​លោះ ទី​១-​សុំ​មើល​ប័ណ្ណកម្មសិទ្ធិ ម្ចាស់​ក្រុមហ៊ុន​សិន​។

Loading...

ទី​២-​តើ​ក្រុមហ៊ុន​ចុះបញ្ជី​បង់ពន្ធ​ជូន​រដ្ឋ​ហើយ​ឬ​នៅ​, ទី​៣-​តើ​ក្រុមហ៊ុន ដាក់​ប្រព័ន្ធ​លូត​ភ្ជាប់​ពី​របស់​រដ្ឋ​ហើយ​ឬ​នៅ ទី​៤-​អូស​ភ្លើង​ចូល​ហើយ​ឬ​យ៉ាងណា ទី​៥-​ផ្លូវ​យ៉ាង​តូច ៨​ម៉ែត្រ ហើយ​ដី​ឡូត៍​ត្រូវ​រៀបចំ​សួនច្បារ ចំណត​ឡាន ដើម្បី​មាន​បរិស្ថាន និង​ផាសុក​ភាពល្អ​ផង​ដែរ​។ លោក សូ ប្លា​តុង បាន​បន្ត​ថា មាន​ក្រុមហ៊ុន​ខ្លះ​មិន​សុំ​ច្បាប់​ពី​អាជ្ញាធរ​ទេ​ត្រូវរ៉ូវ​តែ​គ្នា​ឯង លក់​ដី​អស់​ប្រមូលប្រាក់​អស់ ហើយ​គេច​ទៅ​បាត់ ធ្វើ​ឲ្យ​អតិថិជន សោកសៅ​វេទនា ភាព​ប្រឈម​មួយទៀត ដី​ជាប់​អាជ្ញាធរ​អប្សរា គេ​មិន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​ទេ​,​ដី​វាល​ក្រោម​លិច​ទឹក ខែវស្សា​ទឹក​ឡើង​លិច​អស់អ្នក​ស្រុក​រង​ទុក្ខ​។ ចំណែក​ក្រុមហ៊ុន​ពួក​គេ​មិន​ខ្វល់​ពី​ផល​លំបាក​របស់​ប្រជាពលរដ្ឋ​ឡើយ ពួក​គេ​ធ្វើ​យ៉ាងណា​ឲ្យ​តែ​បាន​ប្រាក់ ចែក​គ្នា​។

លោក សូ ប្លា​តុង បន្ត​ថា​ក្រុង​សៀមរាប មានការ​រីក​ចម្រើន​ខ្លាំង ឥឡូវនេះ​មក​រីក​ដុះដាល​តាម​ស្រុក​នៅ​ក្បែរ​ទីរួមខេត្ត លោក​ត្រេកអរ​នឹង​ក្រុមហ៊ុន​បង់ប្រាក់​រំលស់ ដើម្បី​ឲ្យ​អ្នកស្រុក​មាន​ល័ត​ភាព​រក​លុយ​បាន​បង់ តែ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​មានច្បាប់​ត្រឹមត្រូវ ចេះ​ទទួលខុសត្រូវ​ជាមួយ​អតិ​ជន កន្លង​មក​មាន​ក្រុមហ៊ុន​ខ្លះ​បាន​ប្រាក់​ហើយ​គេច​បាត់​។ លោក សូ ប្លា តុង បន្ត​ថា ដី​ចំនូ​ន​៥,០០០​ម៉ែត្រ​ការេ​ត្រូវ​ចុះបញ្ជី​រដ្ឋបាល​ស្រុក ដី​ចំនួន​បី​ម៉ឺន​ម៉ែត្រ​ការេ​សុំ​ច្បាប់ អាជ្ញាធរ​ខេត្ត ដី​លើស​ពី​ហ្នឹង​ក្រុមហ៊ុន​ត្រូវ​សុំ​ច្បាប់​ទៅ​ក្រសួង ទំ​រាំ​អាជ្ញាធរ​រឹត​បន្តឹង ផ្លូវច្បាប់ ប្រជាពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​ច្រើន​ណាស់ មិន​ដែល​ឃើញ​ពលរដ្ឋ​មក​ដាក់​ពាក្យបណ្តឹង នៅ​កន្លែង​សមត្ថកិច្ច​ឡើយ​៕ ដោយ ៖ ច័ន្ទ រស្មី