លោក ជួន ប៊ុ​ន​រឿ​ន ប្រកាស​មិន​ទទួលស្គាល់​ប្រពន្ធ បន្ទាប់​ពី​លួច​រថយន្ត​ទៅ​លក់

619

រាជធានី​ភ្នំពេញ ៖ លោក ជួន ប៊ុ​ន​រឿ​ន អគ្គនាយក​ភ្នាក់​ងារ សារព័ត៌មាន​សង្គម និង​ជា​សមាជិក​ក្រុមប្រឹក្សា ខណ្ឌ​ជ្រោយចង្វារ បាន​ឡាយ​បង្ហោះ​ព័ត៌មាន​ជា​សាធារណៈ​ប្រកាស​មិន​ទទួលស្គាល់​ប្រពន្ធ​ទៀត​ទេ ហើយ​លោក​នឹង​ប្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​លែងលះ​ប្រពន្ធ​ជាទី​ស្រលាញ់​។ ការ​ឡាយ​បង្ហោះ ព័ត៌មាន​តាម​បណ្តាញ​សង្គម​នេះ​កាលពី​រសៀល ថ្ងៃ​ទី​១៩ ខែឧសភា បន្ទាប់​ពី​បែកធ្លាយ​រឿង​រថយន្ត​តា​កូ​ម៉ា មួយ​គ្រឿង ដែល​ប្រកាស និង​ប្តឹង​សមត្ថកិច្ច​ថា​បាត់ តាម​ពិត​ប្រពន្ធ​ឈ្មោះ រ័​ត្ន អា​រី​យ៉ា ដែល​មានឈ្មោះ ជា​កម្មសិទ្ធិ​បាន​លួច​យក​ទៅ​លក់។

Loading...

គួរ​បញ្ជាក់​ថា រថយន្ត​ម៉ាក​តូ​យ៉ូ​តា មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AN-០០៩០ ដែល​ជា​អំណោយ​របស់​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ ជ្រោយចង្វារ ត្រូវ​បាន​ចោរលួច​បាត់ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៩​។ បន្ទាប់​ពី​បាត់​រថយន្ត​ជាទី​ស្រលាញ់ លោក ជួន ប៊ុ​ន​រឿ​ន ហៅ​ប៊ុ​ន​រឿ​ន ប្រុស​ស្អាត​ជ្រោយចង្វារ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​កងរាជអាវុធហត្ថ និង​នគរបាល​ខណ្ឌ​ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ ព្រមទាំង​ប្រកាស និង​ផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម និង សារព័ត៌មាន​។

អ្វី​ដែល​មិន​នឹង​ស្មាន​ដល់​បន្ទាប់​ពី​មានការ​ផ្សាយ និង​បង្ហោះ​ព័ត៌មាន​ស្រាប់តែ​មាន​ព័ត៌មាន​ថា រថយន្ត​នោះ មិនមែន​ត្រូវ​ចោរលួច​ទេ ឈ្មោះ រ័​ត្ន អា​រី​យ៉ា ដែល​ជា​ភរិយា ជា​អ្នក​លួច​យក​ទៅ​លក់ ព្រោះ​រថយន្ត​នោះ បាន​ធ្វើ​ប័ណ្ណ​សម្គាល់​យានយន្ត (​កាត​គ្រី​) ដាក់​ឈ្មោះ​ប្រពន្ធ​។ តាម​ការ​ឡាយ​ព័ត៌មាន​របស់​លោក ជួន ប៊ុ​ន​រឿ​ន បាន​ឲ្យ​ដឹង​ថា រយៈពេល​២​ថ្ងៃ​មក​ហើយ ដែល​លោក​មិន​បាន​ដេក​នោះ​ទេ បន្ទាប់​ពី​រថយន្ត ដែល​ជា​អំណោយ របស់​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វារ ឲ្យ​សម្រាប់​ជិះ​បម្រើ​ការ​មនុស្សធម៌​នោះ​ត្រូវ​បាន​ចោរលួច​។

លោក ប៊ុ​ន រឿ​ន ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​រសៀល ថ្ងៃ​ទី​១៦ ខែឧសភា រថយន្ត​នោះ ត្រូវ​បាន​ប្រពន្ធ​របស់​ខ្លួន​ជិះ យក​ទៅ​កក់សក់ ហើយ​ទៅ​បាត់​ហើយ នៅ​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច គាត់​ក៏​បាន​ទូរស័ព្ទ​ទៅ​ថា​ចូល​ផ្សារ​ទិញ​ម្ហូប ហើយ ក្រោយមក​ម៉ោង​ប្រមាណ​៦​ថា យក​រថយន្ត​មក​ទុក​សាលា​ខណ្ឌ ហើយ​បាត់​រហូត ទាក់ទង​ក៏​មិន​ចូល ដោយ​ស្មានថា ទៅ​លេង​ផ្ទះ​បងប្អូន​។ ពេល​ទៅ​រក​រថយន្ត​ជិះ​ក៏​បាន​ផ្អើល​បាត់​រថយន្ត ហើយ​ក៏​បាន​ទៅ​ប្តឹង កងរាជអាវុធហត្ថ​ខណ្ឌ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ព្រមទាំង​ផ្សព្វផ្សាយ តាម​បណ្តាញសារព័ត៌មាន ហើយ លោក​មាន​សង្ឃឹមថា ចោរ​រត់​មិន​រួច​នោះ​ទេ​។​

លុះ​ម៉ោង​ប្រមាណ​៧​ទៅ​៨​យប់ ថ្ងៃ​ទី​១៨ ខែឧសភា មាន​តេ​មក​ថា រថយន្ត​នោះ​ត្រូវ​បាន​ឈ្មោះ រ័​ត្ន អា​រី​យ៉ា ដែល​ជា​ម្ចាស់​ដើម​យក​មក​លក់​លោក​ធ្លាក់​ថ្នើ​ម​។ លោក​បញ្ជាក់​ថា រថយន្ត​នោះ​ត្រូវ​បាន​លោក ឃ្លាំង ហួត ទិញ​ឲ្យ​ដើម្បី​បម្រើ​ក្នុង​មូលដ្ឋាន និង​ការងារ​មនុស្សធម៌​។ នៅ​ក្នុង​ការ​កាត់ឈ្មោះ ក៏​បាន​ដាក់​ព្រោះ​ប្រពន្ធ​ខ្ញុំ​ទាំងអស់ ព្រោះ​របស់របរ​ដែល​គាត់​ទិញ​ដាក់​ឈ្មោះ ប្រពន្ធ​ទាំងអស់​។ មុន​ដំបូង​មិន​ជឿ​នោះ​ទេ​តែ​ក្រោយមក​ក៏​បាន​ទទួល​ឯកសារ​ជា​បន្តបន្ទាប់ ទើប​ច្បាស់​ថា ប្រពន្ធ​ជា​អ្នកលក់​រថយន្ត ដោយ​មាន​ឯកសារ​ទិញ​លក់​ត្រឹមត្រូវ ដោយ​រថយន្ត​ទិញ​ក្នុង​តម្លៃ ១៨,៥០០​ដុល្លារ លក់​បាន​១៦,៨០០​ដុល្លារ​។

លោក ជួន ប៊ុ​ន​រឿ​ន ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​នោះ ខ្ញុំ​សោកស្តាយ​ដែល​បាត់​ឡាន ជាទី​ស្រឡាញ់​ដែល​មេ​ទិញ​ឲ្យ​សម្រាប់​បម្រើ​ការងារ​មនុស្សធម៌ ហើយ​សោកស្តាយ​ដែល​មិន​បាន​បំពេញ​កាតព្វកិច្ច ដែល​ខ្វះខាត​។ លោក ជួន ប៊ុ​ន​រឿ​ន ក៏​បាន​ប្រកាស​មិន​ទទួលស្គាល់​ប្រពន្ធ​ខ្ញុំ​ឈ្មោះ រ័​ត្ន អា​រី​យ៉ា ទៀត ហើយ​សុំ​ប្តឹង ទៅ​តុលាការ​ដើម្បី​លែងលះ​។ មិន​អស់ចិត្ត​មិន​ដែល​ឈ្មោះ​គ្នា​សោះ សូម​ជួន​ពរ​ឲ្យ​មាន​សេច​ក្កី​សុខ​។ លោក​បញ្ជាក់​ថា ពេល​នោះ​លោក​បន្សល់​ទុក​នូវ​សោ​នា​កម្ម និង​ការ​ឈឺចាប់ និង​ទ្រព្យសម្បត្តិ​មហាសាល​របស់ខ្ញុំ គឺ​កូន​៤​នាក់ ម្តាយក្មេក ចាស់ជរា និង​បំណុល​ធានា​គារ ព្រមទាំង​លុយ​នៅ​ក្នុង​ហោប៉ៅ​១,៧០០​លុយ​ខ្មែរ ។ ចំណែក​ប្រពន្ធ​ខ្ញុំ ប្រមូល​លុយ​យក​ទៅ​អស់​រួម​មាន​លុយ​លក់​រថយន្ត​, មាស ប្រមាណ​៧​ទៅ​៨​តម្លឹង ប្លា​ក់​ទី​ន​ប្រមាណ​៣​ទៅ​៤​តម្លឹង សរុប ប្រមាណ​៣​ទៅ​៤​ម៉ឺន​ដុល្លារ​៕ ដោយ ៖ ម៉េ​ង ធា