រថយន្ត​២​គ្រឿង​ប៉ះទង្គិច​គ្នា បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​របួសធ្ងន់

111

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​៣ និង​០៥​នាទី​រសៀល ថ្ងៃ​ទី​១៩ ឧសភា ២០១៩ លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦១-១៦២ ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​គ្រោះថ្នាក់​ចរាចរ មួយ​កើតឡើង គឺ​រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2K-8287 បើកបរ​ដោយ​ឈ្មោះ ហ៊ុន ង៉ែត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​អាជីវករ ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្នុង​ទិស​ដៅ​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ​។

Loading...

មក​ដល់​ចំណុច​ខាងលើ បាន​គេច​រថយន្ត​ធំ​មួយ​គ្រឿង​ផ្សេង​ទៀត ក៏​ជ្រុល​ទៅ​បុក​ដើម​ព្រីង​ខាងស្តាំ​ដៃ បណ្តា​យ​ឲ្យ​អ្នក​រួម​ដំណើរ​ឈ្មោះ ឡុ​ង ឈិ​ន​ហុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ឫស្សី​ថ្ម ឃុំ​ព្រៃកប្បាស ខេត្តតាកែវ របួសធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

ក្រោយ​កើតហេតុ​កម្លាំង អាវុធហត្ថ ស្នាក់​ការ​៤០១ សហការ​ជាមួយ​នគរបាល​សម្រួល​ចរាចរ​បញ្ចៀស​ការ​កកស្ទះ ហើយ​ករណី​នេះ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​តា​នៃ បាន​ចាត់ចែង​បន្ត​តាម​នីតិវិធី​៕ ដោយ ៖ ហ៊ុយ ចាន់​ធួន