ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ លើ​មធ្យោបាយ​របស់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​នា​ពេល​រាត្រី

241

ខេត្តសៀមរាប ៖ នា​យប់​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៩ ដោយ​យោង​តាម​ការ​ណែនាំ និង ក្រោម​យកចិត្តទុកដាក់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប បានឱ្យ​កម្លាំង​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ចំនួន​០៤​សង្កាត់ ដែល​មាន​ដែន​ភូមិសាស្ត្រ ក្នុង​ទីប្រជុំជន នៃ​ក្រុង​សៀមរាប ក្នុង​នោះ​មាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ផ្នែក​អន្តរាគមន៍ និង​សន្តិសុខ ដឹកនាំ​ដោយ លោក​វរសេនីយឯក ណុ​ប សា​រ៉ា​ក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក កម្លាំង​នគរបាល​ការិយាល័យ អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប។

Loading...

បាន​រួម​គ្នា​ធ្វើការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ចំនួន​០៤ គោលដៅ​ផ្សេង​ៗ​គ្នា តាម​ចំណុច​ច្រក ចេញចូល​សំខាន់​ៗ ក្នុង​ក្រុង​សៀមរាប លើ​មធ្យោបាយ​ធ្វើ​ដំណើរ គ្រប់​ប្រភេទ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ នា​ពេល​រាត្រី ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព បង្ក​ភាព​កក់ក្តៅ ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​ស្នាក់​នៅ ក្នុង​ក្រុង​សៀមរាប​បន្ថែម ទៀត​ផង​ដែរ​។ លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ក្រុង​សៀមរាប​បាន​ប្រាប់​ថា៖

ដោយ​យោង​តាម​ការ​ណែនាំ និង​ក្រោម​យកចិត្តទុកដាក់ ពី​សំណាក់ លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឱ្យ​លោក​ដឹកនាំ​កម្លាំង​នគរបាល​ចម្រុះ រួម​មាន​៖ នគរបាល​អន្តរាគមន៍ និង​សន្តិសុខ នគរបាល​ចរាចរ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល តាម​សង្កាត់​ចំនួន​៤​សង្កាត់ ចុះ​ធ្វើការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ចំនួន​០៤ គោលដៅ​ផ្សេង​ៗ​គ្នា តាម​ចំណុច​ច្រក ចេញចូល​សំខាន់​ៗ ក្នុង​ក្រុង​សៀមរាប។

លើ​មធ្យោបាយ​ធ្វើ​ដំណើរ​គ្រប់​ប្រភេទ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ នា​ពេល​រាត្រី ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព បង្ក​ភាព​កក់ក្តៅ ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​ស្នាក់​នៅ ក្នុង​ក្រុង​សៀមរាប បន្ថែម​ទៀត​ផង​ដែរ ជា​លទ្ធផល ពុំ​មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ លោក​បាន​បញ្ជាក់​ផង​ដែរ​ថា លោក សូម​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ តាម​គោលដៅ​ត្រួតពិនិត្យ​ខាងលើ ហើយ​បាន ចូលរួម​សហ​ការណ៍ ប្រកបដោយ​ភាព​ទទួលខុសត្រូវ និង​សុជីវធម៌​ល្អ​ជូន​ដល់​សមត្ថកិច្ច​ផង​ដែរ​៕ ដោយ ៖ ច័ន្ទ រស្មី