អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ថ្លែងការណ៍​ពី​ទំនាក់ទំនង​ក​ម្ព​ជា​.​ចិន​រឹង​មាំ​លើក​គ្រប់​វិស័យ

62

រាជធានី​ភ្នំពេញ ៖ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​២១ ឧសភា បាន​លើក​ឡើង​ថា សូម​គោរព​ថ្លែងអំណរគុណ ដល់​ប្រជាជន និង​ឯកឧត្តម​ប្រធានាធិបតី នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ស៊ី ជី​ង​ពីង (Xi Jinping) ដែល​បាន​ប្រារព្ធ​ព្រះរាជ​ពី​ធី​បុណ្យចម្រើនព្រះជន្ម​នា​ពេល​ថ្មី​ៗ​នេះ​ថ្វាយ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះ​ប្រមុខរដ្ឋ​។

Loading...

អង្គភាព​អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​៖ នេះ​ជាម​ហា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម សម្រាប់ ប្រជាជន និង​ប្រទេស​កម្ពុជា​ទាំងមូល ជា​ការ​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ភាពរឹងមាំ​មិត្តភាព និង​កិច្ច​សហ ប្រតិបត្តិការ​ជាមួយ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​យ៉ាង​ជិត​ស្និទ្ធ ដែល​ពុំ​អាច​បំបែក​បាន​ឡើយ​។ ក្នុង​ឱកាស​នេះ​ដែរ អង្គភាព​អ្នកនាំពាក្យ​ក៏​សូម​រំលឹក​ថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ទាំងមូល បាន​ទទួល​មហា​កិត្តិយស ពី​ឱកាស​នៃ​ការ​ប្រារព្ធ​អបអរសាទរ​ថ្ងៃកំណើត​របស់​សម្ដេច​ដែល​រៀបចំ​ដោយ​លោកនាយក​រដ្ឋមន្ដ្រី​ជប៉ុន ស៊ី​ន ហ្ស៊ូ​អា​បេ (Shinzo Abe) កាលពី​ឆ្នាំ​២០១៧ នៅ​ទីក្រុង​តូ​ក្យូ​។

សម្ដេច​តេ​ជោ ក៏​បាន​លើក​ឡើង​នៅ ក្នុង​ពិធី​ចម្រើន​ព្រះ​ជន​នោះ​ថា «​ខ្ញុំ​មិន​អាច​ភ្លេច​ថ្ងៃ​ដ៏​ស្រស់​បវរ​នេះ​បាន​ឡើយ​»​។ អង្គភាព​អ្នកនាំពាក្យ សូម​គោរព​ដល់​ជនរួមជាតិ​ទាំងអស់​ជាទី​មេត្រី អំពី​ដំណើរការ​នយោបាយ​ការ​បរទេស របស់ ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា កម្ពុជា​មិន​យក​ប្រជាជាតិ​ណាមួយ​ជាស​ត្រូវ ក៏​ប៉ុន្ដែ​ចាត់​ទុក​ប្រជាជាតិ​ទាំងនោះ​ជា​ដៃគូ​ទៅ​វិញ ដើម្បី​បន្ដ​រក្សា​បាន​សន្ដិភាព ស្ថិរភាព និង​ការ​រីក​ចម្រើន​។ កម្ពុជា​បាន និង​កំពុង​ដើរតួ​យ៉ាង​សំខាន់​បំផុត ក្នុង​កិច្ច​ចូលរួម​រក្សា​សន្ដិភាព និង​កិច្ច​ពិភាក្សា​ផ្សេង​ៗ នៅ​ក្នុង​វេទិកា​តំបន់ និង​អន្ដរជាតិ ដើម្បី​បញ្ចៀស​បញ្ហា​ប្រឈម ឬ​វិវាទ​នានា​។

កម្ពុជាបាន និង​កំពុង​ចូលរួម​យ៉ាង​សកម្ម នៅ​ក្នុង​គំនិត​ផ្ដួចផ្ដើម ខ្សែក្រវាត់ និង​ផ្លូវ (BRI) នាំមុខ​ដោយ លោក​ប្រធានាធិបតី​ចិន ស៊ី ជី​ង​ពីង​។ កម្ពុជា​ដែល​ជា​រដ្ឋ​ឯករាជ្យ និង​មាន​អធិបតេយ្យភាព​ពេញលេញ ក៏​បាន​ជួយ​គាំទ្រ «​យុទ្ធសាស្ដ្រ​សេរី និង​ចំហ ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក​”»​នាំមុខ​ដោយ​មិត្ត​ជប៉ុន​ផង​ដែរ​។ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល មាន​កិត្ដិយស​គោរព​ជម្រាប​ជូន​ជនរួមជាតិ សារ​ជា​ថ្មី​ថា គោល​ជំហរ ដូច​បាន​ជម្រាប​ជូន​ខាងលើ គឺជា​នយោបាយ​ការ​បរទេស​កម្ពុជា ដើម្បី​បន្ដ​រក្សា​ឱ្យ​មាន​សម្ពន្ធមិត្ត គ្រប់​ជាតិ​សាសន៍​ទាំងអស់ ដោយ​មិន​រើសអើង​ពណ៌​សម្បុរ នយោបាយ ដើម្បី​ឱ្យ​កម្ពុជា​ទទួល​បាន ផលប្រយោជន៍​ពី​ភូមិសាស្ដ្រ​សេដ្ឋកិច្ច​។

អ្នក​តាមដាន​សភាពការណ៍​នយោបាយ​កម្ពុជា​.​ចិន និង​អា​មេ​រិ​ក បាន​លើក​ឡើង​ថា សេចក្តីថ្លែងការណ៍​នេះ​ស្រប​ពេល​ដែល​មហាអំណាច​ទាំង​ពីរ​បាន​បង្ហាញ​ពី​សង្គ្រាម ពាណិជ្ជកម្ម កំពុង​កើតឡើង​ព្រោះ​អា​មេ​រិ​កបាន​រឹត​បណ្តឹង​ការ​នាំ​ចូល​ទំនិញ​ពី​ចិន​ចូល​អា​មេ​រិ​ក និង​ចិន​ក៏​បាន​រឹត​ដ្បិត​ទំនិញ​អា​មេ​រិ​ក​ចូល​ចិន​វិញ​ដែរ​។ ដោយឡែក​នៅ​កម្ពុជា​ស្ថានទូត​នៃ​ប្រទេស​ទាំង​ពីរ​បាន​ថ្លែង​សារ​ដាក់​គ្នា​យ៉ាង​ស្រួច​ស្រាវ​ផង​ដែរ​។ តែ​សម្រាប់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​មិន​បាន​ប្រតិកម្ម​អ្វី​នៅឡើយ​ទេ ករណី​ការ​ថ្លែង​សារ​របស់​មហាអំណាច​នៅ​កម្ពុជា​៕ ដោយ ៖ ស​.​សុខុម