ទោះបី​មាន​ជំងឺ​ដើរ​មិន​រួច ក៏​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​សា​មុ​យមក​បោះ​ឆ្នោត​ដែរ

155

ខេត្តកំពង់ចាម ៖ ស្ថិត​នៅ​លើ​ប្រង់​ការ​បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ ផា សុ​ផាត ត្រូវ​បាន​គេ​ស្គាល់​ជា​ចៅសង្កាត់​រង​ទី​១ សង្កាត់​សំបួរមាស ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​ខេត្ត មក​កាន់​មណ្ឌល បោះ​ឆ្នោត វិទ្យាល័យ​ព្រះ​សីហ​នុ ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា ២០១៩ ដើម្បី​ចូលរួម​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ស្រុក​-​ក្រុង​-​ខណ្ឌ​។

Loading...

ដោយសារ​តែ​មាន​ជំងឺ មិន​អាច​ដើរ​រួច​នោះ​ទេ ហើយ​ត្រូវ​បាន​គ្រូពេទ្យ​ជួយ​រុញ​ចូល​ក្នុង​ការិយាល័យ​បោះ​ឆ្នោត លេខ​០០០៤ រួច​ក៏បាន​រុញ​ឡើង​លើ​រថយន្ត​ចេញ​ទៅ​វិញ​។ អ្នកស្រី ភា​ង ស៊ី​ផា​ន ចៅសង្កាត់​សំបួរមាស ឲ្យ​ដឹង​ថា លោក សុ​ផាត កើត​ជំងឺ​ទឹកនោមផ្អែម​ជាង​២០​ឆ្នាំ មក​ហើយ តែ​ដោយ​គាត់​ចេះ​តែ​ថែទាំ​សុខភាព ក៏​រស់​បាន​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​២៤ ឧសភា ២០១៩​កន្លង​ទៅ គាត់​ក៏​មាន​បញ្ហា​ពោះវៀន​ដុះ​ខ្នែង ត្រូវ​បាន​កូនចៅ​នាំ​មក​កាន់ មន្ទីរពេទ្យ​ខេត្ត ដើម្បី​វះកាត់​ពោះវៀន​ដុះ​ខ្នែង​។

ហើយ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា ត្រូវ​នឹង​ថ្ងៃ​បោះ​ឆ្ងោ​ត​ខាងលើ ក៏​ត្រូវ បាន​គ្រូពេទ្យ​ដឹក​តាម​រថយន្ត​សា​មុ​យមក​បោះ​ឆ្នោត ត្រូវ​បាន​គេ​ផ្តល់​អាទិភាព​ឲ្យ​ចូល​បោះ​មុនគេ​។
អ្នកស្រី​ចៅសង្កាត់​សំបួរមាស​ប្រាប់​បន្ត​ថា បន្ទាប់​ពី​បាន​បោះ​ឆ្នោត​រួច​ក៏​គ្រូពេទ្យ​បាន​រុញ​ឡើង​លើ​រថយន្តដឹក​មក​កាន់​មន្ទីរពេទ្យ​ខេត្ត​វិញ ដើម្បី​ព្យាបាល​មុខរបួស​ឲ្យ​ឆាប់​ជា​សះស្បើយ​ដើម្បី​ត្រឡប់​មក​បម្រើ​ការងារ​ជា​ចៅសង្កាត់​រង​ទី​១​សង្កាត់​សំបួរមាស​។

ចំណែក​លោក យ៉េន ថុ​ល ចៅសង្កាត់​រង​ទី​២ សង្កាត់​សំបួរមាស ក៏​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​១​គ្រឿង ចូល​មក​មណ្ឌលបោះឆ្នោត​នេះ​ដែរ​ដោយ​មាន​អ្នក​គ្រាហ៍​ចូលក្នុង​ការិយាល័យ​ដើម្បី​បោះ​ឆ្នោត​។ លោក មាង ម៉េ​ង​ហួ​ន ប្រធាន​គណៈកម្មកា​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​វិញ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខេត្តកំពង់ចាម​មាន​មណ្ឌលបោះឆ្នោត​ចំនួន​១០​កន្លែង នៅ​តាម​ស្រុក​-​ក្រុង ទាំង​១០ ហើយ​អង្គ​បោះ​ឆ្នោត​វិញ​មាន​ចំនួន​៨១៧​នាក់ បាន​នាំ​គ្នា​មក​បោះ​ឆ្នោត​គ្រប់​១០០​ភាព​រយ​ដោយ​រលូន ក្រោម​កិច្ច​ការពារ​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​របស់​សមត្ថកិច្ច ដែល​បាន​ដាក់​នៅ​ខាងក្រៅ​ការិយាល័យ បោះ​ឆ្នោត​នីមួយ​ៗ​។

ហើយ​នេះ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ស្រុក​-​ក្រុង និង​ខណ្ឌ អាណត្តិ​ទី​៣ ហើយ​អង្គ
បោះ​ឆ្នោត​មក​បាន​គោរព​វិន័យ​បាន​ល្អ​តម្រង់​ជួរ​ត្រឹមត្រូវ សន្លឹក​ឆ្នោត​ត្រូវ​បាន​បិទ​ជិត​ដាក់​ក្នុង​ហឹប​រួច​ដឹកមក​មក​រាប់​នៅ​ខេត្ត ដើម្បី​ដឹង​ថា​តើ​អ្នក​ណា​ទទួល​បានការ​គាំទ្រ​ច្រើន​ជាងគេ​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត