គ្រោះ​គ្រោះថ្នាក់​ចរាចរ​ពីរ​ថ្ងៃ ស្លាប់​០៩​នាក់ របួសធ្ងន់​ស្រាល​២២​នាក់

66

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​២៥ និង​២៦ ខែឧសភា ឆ្នាំ​២០១៩ កើតឡើង​១៨​លើក​(​យប់ ៨​លើក​) ស្លាប់​ប្រុស​៩​នាក់ របួសធ្ងន់​១៧​នាក់​(​ស្រី​៤​នាក់​) របួសស្រាល​ប្រុស​៥​នាក់​។ មូលហេតុ​គ្រោះថ្នាក់ ល្បឿន​២​លើក​,​មិន​គោរព​សិទ្ធិ​៦​លើក ស្លាប់​៥​នាក់​, មិន​ប្រកាន់​ស្តាំ​៤​លើក​ស្លាប់​១​នាក់​,​បត់​គ្រោះថ្នាក់​៣​លើក​,​ស្រវឹង​២​លើក​ស្លាប់​២​នាក់​,​កត្តា​យាន​១​លើក ស្លាប់​១​នាក់​។ សរុប​ស្លាប់​៩​នាក់ ម៉ូតូ​៦​នាក់​(​មិន​ពាក់មួក​៤​នាក់​),​រថយន្ត​តូច​២​នាក់​,​គោ​យន្ត​១​នាក់។

Loading...

គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​ម៉ូតូ​៥​លើក​ស្លាប់​២​នាក់​,​ម៉ូតូ និង​រថយន្ត​តូច​៤​លើក​ស្លាប់​២​នាក់​, ម៉ូតូ និង​រថយន្ត​ធំ​២​លើក ស្លាប់​២​នាក់​,​ម៉ូតូ និង​ថ្មើរជើង​១​លើក​,​រថយន្ត​តូច និង​រថយន្ត​ធំ​៣​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច និង​ផ្សេង​ៗ១​លើក​,​រថយន្ត​តូច​ក្រឡាប់​១​លើក​ស្លាប់​១​នាក់​,​យាន​ផ្សេង​ៗ១​លើក​ស្លាប់​១​នាក់​។ បណ្តាល​ឲ្យ​ខូចខាត​យាន​៣៣​គ្រឿង​នោះ​មាន ម៉ូតូ​១៧​គ្រឿង​,​រថយន្ត​តូច​៨​គ្រឿង​,​យាន​ផ្សេង​ៗ២​គ្រឿង​, រថយន្ត​ធំ​៦​គ្រឿង​។ យានយន្ត​បង្កហេតុ ម៉ូតូ​៨​លើក​,​រថយន្ត​តូច​៤​លើក​,​រថយន្ត​ធំ​៤​លើក​,​យាន​ផ្សេង​ៗ១ ២​លើក​។

គ្រោះ​ថ្នាក់លើ​ផ្លូវ ផ្លូវជាតិ​១៣​លើក​,​ផ្លូវ​ខេត្ត​៤​លើក​,​ផ្លូវលំ​១​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ខេត្ត​មណ្ឌល​គី​រី​១​លើក ស្លាប់​១​នាក់​របួស​១​នាក់​, កំពង់ធំ​១​លើក ស្លាប់​១​នាក់ របួស​ស្រី​១​នាក់​, កំពត​១​លើក​ស្លាប់​១​នាក់​, ព្រះ​វិហារ​១​លើក​ស្លាប់​១​នាក់ របួស​១​នាក់​,​ព្រៃវែង​២​លើក ស្លាប់​២​នាក់​,​ត្បូ​ឃ្មុំ​១​លើក​ស្លាប់​១​នាក់ របួស​១​នាក់ និង​ខេត្តព្រៃវែង​១​លើក​ស្លាប់​២​នាក់ របួស​១​នាក់ ៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី