ខ្លោចចិត្ត​ណាស់ ! នាយ​ហុងដា ប្រកាស​លក់​ផ្ទះ​ដើម្បី​សង្គ្រោះ​ឪពុក

180

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ ហុង ដា ដែល​តស៊ូ​ចិញ្ចឹម​កូន​តូច​ក្រោយ​ការ​ស្លាប់​ភរិយា​កន្លង​មក កំពុង​ធ្វើ​ឲ្យ​មហាជន​ខ្លោចចិត្ត​អាណិត​រូប​លោក​ជា​ខ្លាំង​ដែល​ខិតខំ​សម្តែង​យក​លុយ​ចិញ្ចឹម​កូន និង​ព្យាបាល​ឪពុក​ចាស់ជរា​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ​ថែម​ទៀត​។

Loading...

នៅ​យប់​ថ្ងៃ​ទី​២៨ ឧសភា តារា​កំប្លែង​រូប​នេះ បាន​បង្ហោះ​រូបភាព​ផ្ទះ ប្រកាស​លក់​ទ្រព្យ​ជា​បន្ទាន់ ដើម្បី​យក​លុយ​ទៅ​ព្យាបាល​អ្នកមាន​គុណ​។ នាយ ហុងដា បាន​សរសរ​រៀបរាប់​មាន​ខ្លឹមសារ​ថា «​ផ្ទះ​លក់​បន្ទន់​ផ្ទះ​កែង​ផ្លូវ​ធំ ១០០​ម៉ែត្រ​ពី​ផ្សារ​ឈូក​មាស ខ្ញុំបាទ នាយ ហុងដា ត្រូវកា​លុយ​ជា​ចាំបាច់​ដើម្បី​ព្យាបាល​លោកឪពុក​ដែល​កំពុង​តែ​មាន​ជំងឺ​ធ្ងន់ធ្ងរ ទាក់ទង​តាម​លេខ​ខ្ញុំបាទ 017 466 646, 081 466 646, 067 466 646, សូម​អរគុណ​»​។

ទឹកចិត្ត​នាយ ហុង ដា ចំពោះ​អ្នក​មានគុណ​ពិតជា មហិមា​ណាស់​។ សង្ឃឹមថា នឹង​ទទួល​បានការ​សន្តោស​ប្រ​ពី​ពី​ថ្នាក់ដឹកនាំ ដែល​តែងតែ​ជួយ​ដល់​អ្នកសិល្បៈ ដែល​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ជីវិត​៕ ដោយ ៖ គុ​ច ណា​រ៉េ​ន