បុរស​ជនជាតិ​ចិន​ម្នាក់​ស្ពាយ​លុយ​ដុល្លារ​អា​មេ​រិ​ក​ស្រស់​ៗ កាត់មុខ​សមត្ថកិច្ច

108

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន ជនជាតិ​ចិន​ម្នាក់​ឈ្មោះ LIAO JINGQIN G ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ EG0115690 ពាក់​ពន្ធ​ករណី​នាំ​ប្រាក់​ចំនួន ៨៥៥.០០០​ដុល្លារ​អា​មេ​រិ​ក ពី​ទីក្រុង​ហុងកុង ចូល​មក​ប្រទេស​កម្ពុជា​។

Loading...

បុរស​ជនជាតិ​ចិន និង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រមាណ​ជាង​៨៥​ម៉ឺន​ដុល្លារ​ខាងលើ​នេះ ត្រូវ​បាន​ឃាត់​ទុកជា​បណ្តោះអាសន្ន នៅ​នាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ រង់ចាំ​បន្ត​នីតិវិធី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់