នាយ ក្រឹម បួស​សងគុណ និង​សូម​ខ​មា​ល​ទោស​ម្តាយ​ដែល​បាន​ទទួលមរណៈភាព

331

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារា​កំប្លែង លោក អ៊ូ ប៊ុ​ណ្ណា​រ៉ាត់ ហៅ​ក្រឹម បាន​សម្រេច​បួស​ដើម្បី​ជា​ការ សូម​ខ​មា​ល​ទោស​ចំពោះ​ម្តាយ​ដែល​បាន​ទទួលមរណៈភាព​កាលពី​ពេល​ថ្មី​ៗ​នេះ​។ ការ​បួស​របស់​តារា​កំប្លែង​រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​មិន​ទៅ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​បុណ្យសព​ម្តាយ របស់​លោក​ដែល​បាន​ទទួលមរណៈភាព​នៅ​ទឹកដី​ក្រៅប្រទេស​។

Loading...

នាយ ក្រឹម ត្រឹម​បង្ហូរទឹកភ្នែក​ពេល​មើល ឃើញ​ទិដ្ឋភាព​ការ​តម្កល់សព​ម្តាយ​តាម​បែប​ប​ច្ចឹ​ម​ប្រទេស តាម​រយៈ​ទូរស័ព្ទ​នៅ​ស្រុក​ខ្មែរ​។ យ៉ាងណា​ដើម្បី ជា​ការ​សុំ​ទោស និង​សងគុណ​ជា​កូន​ម្នាក់ នាយ ក្រឹម បាន​សម្រេច​បួស​រយៈពេល​១​ថ្ងៃ នៅ​វត្ត​ប្រាសាទ​។

តាម​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ពី​លោក អ៊ឹ​ង និមល ដែល​ជា​ក្រុមការងារ​សំណើច​ចុង​ស​ប្តា​ហ៍​ជាមួយ​នាយ ក្រឹម បាន​បញ្ជាក់​ថា តារា​កំប្លែង​រូប​នេះ លោក​បាន​បំពេញ​បំណង​គ្រង​ស្បង់​ចីវរ ធ្វើ​តាម​ការ​សន្យា​ដោយ​បាន បួសមុខភ្លើង​តាម​ប្រពៃណី​សាសនា​របស់​ខ្មែរ​ដើម្បី​សងគុណ​និង​សូម​ខ​មា​ល​ទោស​រាល់​កំហុស​ខុសឆ្គង ដែល​មាន​កន្លង​មក​ជូន​លោកឪពុក​ដែល​បាន​ផ្តល់​កំណើត និង​អ្នក​ម្តាយ​ដែល​បាន​បង្កើត និង​បីបាច់​ថែរក្សា​រូប​លោក​តាំងពី​នៅ​ក្នុង​ផ្ទៃ​រហូត​មក តែ​ពេល​នេះ​អ្នក​ម្តាយ​បាន​លាចាក​លោក​ទៅ​ហើយ​។

លោក​បាន​បួងសួង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​ញោម​ម្តាយ​ទៅ​កាន់​ឋាន​សុគតិភព និង​បួងសួង​ដល់​ព្រះ ជា​ម្ចាស់​សូម​ព្រលឹង​អ្នក​ម្តាយ​ទៅ​កាន់​ឋានសួគ៌​។ ចាប់ពី​ពេល​នេះ​លោក​លែង​មាន​ម្តាយ ជាទី​គោរព និង​ស្រលាញ់​បំផុត​ហៅ​ទៀត​ហើយ​៕ ដោយ ៖ សុខ វាសនា