ទទួលទាន​នំ​បញ្ចុក​សាមគ្គី និង​ឯកភាព​ជាតិ ស្ថិត​ក្នុង​បរិយាកាស​សប្បាយ​រីករាយ

112

ខេត្ត​ព្រះ​សីហ​នុ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ ឯកឧត្តម យន្ត មីន មាន​ប្រសាសន៍​ថា​នៅ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា ក្នុង​ទូ​ទាំង​៤​ក្រុង​-​ស្រុក និង​គ្រប់​ឃុំ​សង្កាត់ នា​ខេត្ត​ព្រះ​សីហ​នុ ទាំង​មន្ត្រីរាជការ​ស៊ី​វិល ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ បាន​អញ្ជើញ​ជួបជុំ​គ្នា នៅ​តាម​មូលដ្ឋាន​រៀង​ៗ​ខ្លួន ដើម្បី​ទទួលទាន​នំ​បញ្ចុក​សាមគ្គី និង​ឯកភាព​ជាតិ ស្រប​តាម​ការ​អំពាវនាវ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

Loading...

ឯកឧត្តម យន្ត មីន ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម ជា​អធិបតីភាព ក្នុង​ពី​ធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា ក្នុង​វត្ត​ព្រីង​ច័ន្ទ​បារមី ស្ថិត​ក្នុងភូមិ​ទួល​ទទឹង​១ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​០៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។ ឯកឧត្តម​អភិបាលខេត្ត​ព្រះ​សីហ​នុ បន្ត​ថា៖

នៅ​តាម​មូលដ្ឋាន​ឃុំ​-​សង្កាត់ ក្រុង​-​ស្រុក នៅ​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន ឬ​តាម​ស្ថាប័ន​អង្គភាព​រៀង​ៗ​ខ្លួន បាន​ធ្វើ​ពិធី​ជួបជុំ​ទទួលទាន​នំ​បញ្ចុក​រួម​គ្នា តាំងពី​ព្រឹក​ព្រលឹម ថ្ងៃអាទិត្យ ទី​០៩ ខែមិថុនា រហូត​មក​ដល់​អាហារ​ថ្ងៃត្រង់ និង​កន្លែង​ខ្លះ​បាន​បន្ត​រហូត​មក​ដល់ ពេល​ល្ងាច ស្ថិត​ក្នុង​បរិយាកាស​សប្បាយ​រីករាយ និង​ស្និទ្ធស្នាល​បំផុត​៕ ដោយ ៖ ហ៊ុយ ចាន់​ធួន