រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរទូទាំងប្រទេសរយៈពេលពីរថ្ងៃ គិតពីថ្ងៃទី០៨ និងទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ កើតឡើង២៤លើក(យប់១៤ លើក)ស្លាប់១៧នាក់(ស្រី៣នាក់) របួសធ្ងន់២៥នាក់ (ស្រី៤នាក់) របួសស្រាល៩នាក់(ស្រី៣នាក់)។

មូលហេតុគ្រោះថ្នាក់ ល្បឿន៦លើក ស្លាប់២នាក់, មិនគោរពសិទ្ធ៨លើក ស្លាប់៣នាក់, មិនប្រកាន់ស្តាំ៧លើកស្លាប់១នាក់, ប្រជែង២លើក ស្លាប់១១នាក់, បត់ឆ្វេង-ស្តាំ១លើក។ សរុបស្លាប់៧នាក់ ម៉ូតូ៥នាក់ (មិនពាក់មួក៣នាក់) រថយន្តតូច៤នាក់, រថយន្តធំ៦នាក់, គោយន្ត១នាក់,កង់បី១នាក់។

គ្រោះថ្នាក់ប៉ះទង្គិច ម៉ូតូ និងម៉ូតូ៤លើក,ម៉ូតូ និងរថយន្តតូច៨លើក ស្លាប់២នាក់ ,ម៉ូតូ និងរថយន្តធំ៥លើកស្លាប់៣នាក់, ម៉ូតូ និងថ្មើរជើង១លើក, ម៉ូតូនិងផ្សេងៗ១លើក,រថយន្តតូច និងផ្សេងៗ១លើកស្លាប់១នាក់, រថយន្តធំ និងយានផ្សេងៗ៣លើក ស្លាប់១១នាក់,គោយន្ត និងផ្សេងៗ១លើក។

បណ្តាលឲ្យខូចខាតយាន៣៩គ្រឿងនោះមាន ម៉ូតូ២៥គ្រឿង,រថយន្តតូច១០គ្រឿង,រថយន្តធំ៩គ្រឿង,យានផ្សេងៗ៥គ្រឿង,ថ្មើរជើង១នាក់។ យានយន្តបង្កហេតុ ម៉ូតូ៨លើក,រថយន្តតូច៨លើក,រថយន្តធំ៥លើក,យានផ្សេងៗ៣លើក។ គ្រោះថ្នាក់លើផ្លូវ ផ្លូវជាតិ១៣លើក,ផ្លូវខេត្ត១១លើក,ផ្លូវលំ០លើក ។
រាជធានី-ខេត្តមានគ្រោះថ្នាក់ និងរងគ្រោះច្រើន ខេត្តកំពង់ចាម១លើកស្លាប់១នាក់របួស១នាក់,កំពង់ឆ្នាំង១លើកស្លាប់១នាក់,កំពង់ស្ពឺ២ លើកស្លាប់១១នាក់(ស្រី២នាក់) របួស៥នាក់(ស្រី៣នាក់), ព្រះសីហនុ១លើក ស្លាប់១នាក់ និងខេត្តកំពង់ធំ២លើកស្លាប់២នាក់៕ ដោយ ៖ ទុយ ប៊ុនរី