ជនសង្ស័យ​២​នាក់​អស់លក្ខណ៍ ក្រោម​កណ្ដាប់ដៃ​នគរបាល​ខណ្ឌដង្កោ

71

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច ហើយ​ជិះ​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ឆោឡោ ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ដង្កោ សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​ក្រោម​បញ្ជា​ដោយ​ផ្ទាល់​ពី​សំណាក់​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ ដេញ​តាម​ឃាត់ខ្លួន​បាន​ភ្លាម​ៗ និង​ដកហូត​បាន​ទាំង​ម៉ូតូ ដែល​លួច​បាន និង​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ផង​ដែរ​។

Loading...

ហេតុការណ៍​នេះ​បាន​កើតឡើង កាល​វេលា​ម៉ោង​៤ និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ក្នុង​បុរី​ពិភព​ថ្មី​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​១,​ឈ្មោះ សុខ ហួង អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​សំណាក់​បឹង​ត្របែក ស្ថ​ត​នៅ​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ២,​ឈ្មោះ សុខ ឌី អាយុ​៣០​ឆ្នាំ​ស្នាក់​នៅ​ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ច​ណែ​ក​ម៉ូតូ​ដែល​ពួក​ជនសង្ស័យ​លួច​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤​ព​ណ៍​ខ្មៅ​១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CO-7504 ដែល​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ ឌិ​ប ពៅ អាយុ​២៧​ឆ្នាំ មុខរបរ​ជាងឈើ ស្នាក់​នៅផ្ទះ​ជួល​ក្នុ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​ម្ចាស់​បាន​ចត​ម៉ូតូ​នោះ​ទុក​នៅ​មុខ​រោង​ជាងឈើ​ហើយ​ក៏​បាន​ចូល​ទៅ​ខាងក្នុង​ខណៈនោះ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​កាច់ក​រួច​បញ្ឆេះ​ជិះ​រត់គេច​ខ្លួន ប៉ុន្តែ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់​ស្រែក​ឆោ​រ​ឡោ បង្ក​ការ​ភ្ញាក់ផ្អើល​។​ចំណែក​លោក​វរសេនីយ៍ឯក​ជឹ​ម សុ​ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​បញ្ជា​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ​រួម​និង​កម្លាំង​នគរ​បស​ល​ខណ្ឌដង្កោ​ដេញ​ស្ទាក់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​ខណៈ​រត់គេច​ខ្លួន​ទៅ​ដល់​ត្រង់​ចំណុច​ច្រកចូល​វត្ត​ជើងឯក តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ស្ថិត​នៅ​ក្នុងភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ពេល​នោះ​នគរបាល​ដកហូត​បាន​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៨​ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ពិតប្រាកដ​ភ្នំពេញ​1AH.2303 ប៉ុន្តែ​បាន​បិទ​ស្កុ​ត​បន្លំ​ទៅ​ជា​ភ្នំពេញ​1AH.2803 ។​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​លួច​។​បន្ទាប់​មក​នគរបាល​បាន​ទទួល​ពាក្យបណ្ដឹង​របស់​ម្ចាស់​ម៉ូតូ ព្រមទាំង​នាំ​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕ ដោយ​យន់​ស៊ីថា