ពិធី​ប្រគល់​ផ្ទះ​ជូន​គ្រួសារ​អតីត​យុទ្ធ​ជន ដែល​ជា​អំណោយ​របស់​សម្តេច​តេ​ជោ

90

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត បន្ទាយ​មាន​ជ័យ និង​ជា​អនុប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា បាន​អញ្ជើញ​ចុះ​សំណេះសំណាល និង​ចែក​ផ្ទះ​ជូន​បងប្អូន​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​នៅ​តំបន់​ដី​សម្បទាន​សង្គមកិច្ច កា​រ៉េ​២ ក្នុង​ខេត្តបន្ទាយមានជ័យ​។

Loading...

ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​មានការ​ចូលរួម អម​ដំណេរ​ដោយ​ឯកឧត្តម គន់ គី​ម ទេស​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​សមាគម អតីត​យុទ្ធ​ជន​កម្ពុជា ក្រុមការងារ​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​គ្រប់​ប្រភេទ​ជាង​៦០០​នាក់​។ ក្នុង​ឱកាស​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន បាន​មាន​មតិ​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ជូនពរ​ពី​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ពិសេស​បងប្អូន​ជា​អតីត​យុទ្ធ​ជន​យើង​ទាំងអស់​។

ជាមួយ​គ្នា​នោះ ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន បាន​ថ្លែង​ដោយ​បាន​លើក​ឡើង​ពី​គុណ​បំណាច់ និង​វីរភាព​របស់​បងប្អូន​អតីត​យុទ្ធ​ជន ទាំងអស់​ដែល​បាន​ធ្វើ​ពលិកម្ម​យ៉ាង​ធំធេង ទាំង​កម្លាំងកាយ​ចិត្ត ក្នុង​បុព្វហេតុ​រំដោះជាតិ ទប់ស្កាត់​ការ​វិល​ត្រឡប់​មក​វិញ​នៅ​របប​ប្រល័យពូជសាសន៍ ការពារ​បាន​នូវ​បូរណភាព​ទឹកដី ឯករាជ្យ​ជាតិ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ហើយ​ការ​លះបង់​នេះ​ជា​មូលដ្ឋាន​គ្រឹះ នៃ​ការ​ចូលរួម​ស្តារ និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​ការ​រីក​ចម្រើន​។

ក្នុង​នោះ​ដែរ ឯកឧត្តម បាន​ថ្លែង​នូវ​ការ កោតសរសើរ​ចំពោះ​ដល់​កងកម្លាំង​គ្រប់​ប្រភេទ​របស់​ខេត្ត​មាន​យោធា នគរបាល និង​កងរាជអាវុធហត្ថ ឈរជើង​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​ដែល​បំពេញភារកិច្ច​តាម​តួនាទី​បាន​យ៉ាង​ល្អ ពិសេស​បាន​ចូលរួម​ចំណែក​ក្នុង​ការងារ​មនុស្សធម៌ ជួយ​សង្គ្រោះ ជួសជុល​-​សាងសង់​ផ្ទះ​សម្រួល​ដល់​ការ លំបាក​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។ ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា កុំ​ជឿ​តាម​ការ​ញុះញង់ របស់​ក្រុមប្រឆាំង និង​ពួក​បរទេស​មួយ​ចំនួន​ដោយ​មិន​ត្រូវ​យក​ឯករាជ្យ និង​អធិបតេយ្យភាព​ជាតិ​ទៅ​ប្ដូរ​នឹង លុយ​ជំនួយ​នោះ​ទេ​។

ក្នុង​ពិធី​ដ៏​សប្បាយ​រីករាយ និង​ស្និទ្ធស្នាល​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ បាន​នាំ​យក​នូវ​អំណោយ​ផ្តល់​ចែក​ជូន រួម​មាន​៖ ១-​ជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ចូល​មក​រស់នៅ​ក្នុង​ដី​សម្បទាន​សង្គមកិច្ច​ចំនួន​៨០​ខ្នង ក្នុង​១​គ្រួសារ​ទទួល​បាន​នូវ អង្គរ មី មុង ផួយ កន្ទេល ប្រេងឆា ទឹកស៊ីអ៊ីវ ទឹកត្រី អំបិលអ៊ីយ៉ូត សារុង ចង្ក្រាន ឆ្នាំង​ដាំបាយ ឆ្នាំ​សម្ល កំសៀវ​ទឹក ចានដែក ចាន​បាយ ចាន​សម្ល ស្លាបព្រា សម ពិល និង​ថវិកា​១០​ម៉ឺន​រៀល​។ ២-​ជូន​ប្រជាពលរដ្ឋ​២៥០​នាក់ ក្នុង​១​គ្រួសារ​ទទួល​បាន​សា​រ៉ុ​ង​១ និង​ថវិកា ១​ម៉ឺន​រៀល​។

៣-​ជូន​ប្រជាពលរដ្ឋ​ទទួល​បាន​ដី​ឡូត៍ តែ​មិន​ទាន់​បាន​សង់ផ្ទះ​ចំនួន​២២៩​នាក់ ម្នាក់​ៗ ទទួល​បាន​សារុង​១ ថវិកា​២​ម៉ឺន​រៀល​។ ៤-​ឧបត្ថម្ភ​យោធា​សឹក​រង​ខេត្ត កងពល​លេខ​៥១ កងពល​លេខ​៤ មួយ​អង្គភាព​ៗ​ទទួល​ថវិកា​២​លាន​រៀល​។ ៥-​ឧបត្ថម្ភ​នគរបាល​ស្រុក​ភ្នំស្រុក ពេទ្យ​ស្រុក កង​រាជ​អាវុធ​ស្រុក មួយ​អង្គភាព​ៗ​ទទួល​បាន​ថវិកា​១​លាន​រៀល​។ ៦-​ជួយ​កសាង​ផ្ទះ​ជូន​បងប្អូន​យុទ្ធ​ជន​ចំនួន​៣០៩​ខ្នង​។ ៧-​ជួយ​កសាង​ផ្លូវ​ចូល​ក្នុង​តំបន់​ដីកា​រ៉េ​២ ប្រហែល​១០​គីឡូ​។ ៨-​ជួយ​កសាង​សាលារៀន​១​ខ្នង មាន​៦​បន្ទប់ ។ ៩-​ជួយ​កសាង​ប៉ុស្តិ៍​សុខភាព​១​ខ្នង ៦​បន្ទប់​។ ១០-​ជួយ​រៀបចំ​ប្រព័ន្ធ​ទឹក​ស្អាត និង​អគ្គិសនី​។ ១១-​ជួយ​កសាង​អណ្ដូងទឹក​ចំនួន​២០៕ ដោយ ៖ ណុ​ប រក្សា