ឃាត់ខ្លួន​ជនសង្ស័យ​ឆក់​កាបូប​ទើប​ចេញពី​ពន្ធនាគារ បន្ទាប់​ពី​ឆក់​កាបូប​គេចខ្លួន​បាន​៤​ថ្ងៃ

71

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ ជា​មុខសញ្ញា​ទើបតែ​ចេញពី​ពន្ធនាគារ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ សែន​សុខ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​អ្នកបកប្រែ​បាន​ប្រមាណ​៤​ថ្ងៃ​។ ការ​ឃាត់ខ្លួន ខណៈ​ពេល​ដែល ជនសង្ស័យ​ម៉ា​កនិច ផលិត​ឆ្នាំ​២០១៩ ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1HQ-7089 មួយ​គ្រឿង ធ្វើ​ដំណើរ​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

Loading...

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ពៅ ពេជ្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៥ ផ្លូវ​បេតុង ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ជា​មុខសញ្ញា​ទើប​ចេញពី​ពន្ធ​ធានា​គារ និង​មាន​ផ្ទុក​សារធាតុ​ញៀន​។ ចំណែក​ជន​រង​គ្រោះ​ម្ចាស់​កាបូប ឈ្មោះ ឃឹម ស៊ា​ង​លី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នកបកប្រែ​ភាសា ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​១៩៧៤ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

តាម​លោក​វរៈសេនីយ៍ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​រសៀល​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៩ ជនសង្ស័យ​មាន​គ្នា​តែ​ម្នាក់ឯង បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​អ្នកបកប្រែ​ភាសា​ម្នាក់ ដែល​កំពុង​តែ​ជិះ​ម៉ូតូឌុប ទៅ​តាម​ដងផ្លូវ មុខ​ផ្សារ​ម៉ា​ក្រូ​តាម​ផ្លូវ​១០០៣ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

នៅ​ក្នុង​សកម្មភាព​ជនសង្ស័យ បាន​ឆក់​បាន​សម្រេច ដោយ​ក្នុង​កាបូប​មាន លុយ​ដុល្លារ​ចំនួន​៤៥០​ដុល្លា និង​លុយ​ខ្មែរ​ចំនួន ១០០.០០០​រៀល​។ តាម​លោក​អធិការ បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ត្រូវ​ចោរឆក់​ម្ចាស់​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ក៏​បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ ធ្វើការ​ស្រាវជ្រាវ ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​។

តាម​លោក​វរៈសេនីយ៍ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆក់​នៅ​តាម​ផ្លូវ​ភ្នំពេញ​ហាណូយ​,​មុខ​ធនាគារជាតិ និង​ផ្សារ​អ៊ី​អន​២ ទើបតែ​ចេញពី​ពន្ធ​នា​បាន​ប្រមាណ​៣​ខែ​មិន​រៀងចាល​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​ទៀត បាន​ប្រមាណ​៤​ថ្ងៃ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​៕ ដោយ ៖ ម៉េ​ង ធា