គ្រោះថ្នាក់​ចរាចរ​មួយ​ថ្ងៃ​ស្លាប់​៥​នាក់ រ​របួសធ្ងន់​ស្រាល​៣៧​នាក់

40

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស​ថ្ងៃ​១៤ ខែមិថុនា ឆ្នាំ​២០១៩ កើតឡើង​១៦​លើក (​យប់​៨​លើក​) ស្លាប់​៥​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​២២​នាក់ (​ស្រី​៤​នាក់​) របួសស្រាល​១៥​នាក់​(​ស្រី​២​នាក់​)​។ ស្លាប់​សរុប ៥​នាក់ ម៉ូតូ​៤​នាក់​,​ម៉ូតូ​រ៉ឺ​ម៉ក់​១​នាក់​(​មិន​ពាក់មួក​៣​នាក់​)​។ មូលហេតុ​គ្រោះថ្នាក់ ល្បឿន​៧​លើក​ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ​២​លើក ស្លាប់​១​នាក់​,​មិន​ប្រកាន់​ស្តាំ​២​លើក​ស្លាប់​១​នាក់ ប្រជែង​៣​លើក​ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​១​លើក​,​ស្រវឹង​១​លើក​។

Loading...

គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​ម៉ូតូ​២​លើក ,​ម៉ូតូ និង​រថយន្ត​តូច​៩​លើក ស្លាប់​៣​នាក់​,​ម៉ូតូ និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ និង​ថ្មើរជើង​១​លើក​, រថយន្ត​តូច និង​រថយន្ត តូច​១​លើក​, រថយន្ត​តូច និង​គោ​យន្ត​១​លើក​,​រថយន្ត​ធំ និង​រ៉ឺ​ម៉ក​ម៉ូតូ​១​លើក ស្លាប់​១​នាក់​។ បណ្តាល​ឲ្យ ខូចខាត​យាន​១៥​គ្រឿង​នោះ​មាន ម៉ូតូ​៩​គ្រឿង​,​រថយន្ត​តូច​២​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង​,​យាន​ផ្សេង​ៗ២​គ្រឿង ។ យាន​បង្កហេតុ ម៉ូតូ​៦​លើក​,​រថយន្ត​តូច​៩​លើក​,​រថយន្ត​ធំ​១​លើក​។

គ្រោះ​ថ្នាក់លើ​ផ្លូវ ផ្លូវជាតិ​៨​លើក​, ផ្លូវ​ខេត្ត​៨​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន រាជធានី​ភ្នំពេញ​៦​លើក ស្លាប់​២​នាក់ របួស​១១​នាក់ (​ស្រី​១​នាក់​), ព្រះ​សីហ​នុ​២​លើក ស្លាប់​១​នាក់​របួស​២​នាក់​, មណ្ឌល​គី​រី​១​លើក ស្លាប់​ស្រី​១​នាក់ និង​ខេត្ត​ត្បូងឃ្មុំ​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ មធ្យោបាយ​ចូល​គោលដៅ​២៣,៤៦៣​គ្រឿង​(​ម៉ូតូ​៧៣%) មធ្យោបាយ​ល្មើស​៩០៣​គ្រឿង (៦៩%)។

អប់រំ​២៦៩​គ្រឿង​(​ម៉ូតូ​៦១%) មធ្យោបាយ​ពិន័យ​១៣៦៦​គ្រឿង​(​ម៉ូតូ​៨៣%) អប់រំ​២៤២​គ្រឿង មធ្យោបាយ​ពិន័យ​១១២៤​គ្រឿង​(​ម៉ូតូ​១០០%)​។ លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៨៦​គោលដៅ ម៉ូតូ​ចូល​គោលដៅ​២,៣៣១​គ្រឿង អប់រំ​៩៣​គ្រឿង ពិន័យ​ចំនួន សរុប​៨៦៥​គ្រឿង (​មួក​៦២៩​គ្រឿង កញ្ចក់​១០១​គ្រឿង ស្រវឹង​៧​គ្រឿង ផ្សេង​ៗ១២៨​គ្រឿង​៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី