ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​អណ្តែត​ទឹក ដោយ​ពុំ​ស្គាល់​អត្តសញ្ញាណ

106

រាជធានី​ភ្នំពេញ ៖ សព​ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្មករ​ក្រុមហ៊ុន​OCIC ប្រទះ​ឃើញ​អ​ណ្តែ​ក​នៅ​ទន្លេសាប ហើយ​រាយ​ការ​ដល់​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា​នេះ នៅ​ច្រាំង​ទន្លេសាប​ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។

Loading...

សព​ស្ត្រី​រូប​នោះ​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​មាន​អាយុប្រមាណ​ជាង​៣០​ឆ្នាំ ស្លៀកខោ​ពណ៌​ខ្មៅ និង​ពាក់​អាវដៃវែង​ពណ៌​ខ្មៅ ហើយ​របូត​ចេញ​អាវ​ក្នុង​។ តាម​កម្មករ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​រសៀល​នេះ គេ​ឃើញ​សព​អណ្តែត​ទឹក រសាត់​តាម​ខ្យល់​ចូល​មក​ទើ​នៅ​ទុយោ​មូ​ម​ទឹក​អែប​មាត់ច្រាំង ហើយ​ក៏​រាយការណ៍ ប្រាប់​នគរបាល​។

នៅ​នឹង​ខ្លួន​នគរបាល​បាន​រក​ឃើញ​កាបូប​មួយ​ដោយ​មាន​អត្តសញ្ញាណ​ឡើយ​។ គេ​ពុំ​ដឹង​ថា​ស្ត្រី​រូប​នោះ​ស្លាប់​ដោយសារ​អ្វី​ឡើយ​។ សមត្ថកិច្ច​មានការ​សង្ស័យ​ជា​ជំហាន​គាត់​ស្លាប់​ដោយសារ​តែ​លង់ទឹក​៕ ដោយ ៖ ម៉េ​ង ធា