ក្មេង​ទាំង​២​នាក់​សមត្ថកិច្ច​ជួយ​បាន​ដោយ​សុវត្ថិភាព ខណៈ​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់

144

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា ខណៈ​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​នាំ​យក​រថយន្ត​ដែល​ជនសង្ស័យ​បាន​លួច​យក​ទៅ បាន​វិញ​ហើយ នៅ​ម្ដុំ​ច្រមុះជ្រូក​ក្បាលថ្នល់ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ ខណៈ​ជនសង្ស័យ​បាន​ចុះ​ពីលើ​រថយន្ត​គេចខ្លួន​បាត់​ស្រមោល​។

Loading...

គួរ​រំលឹក​ផង​ដែរ​ថា នៅ​មុន​នេះ មាន​ជន​មិន​ស្គាល់​មុខ​បាន​លួច​យក​រថយន្ត មួយ​គ្រឿង ម៉ាក ហា​យ​ឡែ​ន​ឌ័​រ មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2S-4126 ខណៈ​ពេល​ដែល​ម្ចាស់​រថយន្ត បាន​ចុះ​ទៅ​ទិញ​ប្រហិត នៅ​ផ្លូវ​១៤៣ សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ ដោយនៅ​ក្នុង​រថយន្ត​ខាងលើ​នោះ មាន​ក្មេង​ចំនួន​២​នាក់ នៅ​ក្នុង​រថយន្ត​នោះ​ផង​ដែរ​(​ដោយ​ក្មេង​ម្នាក់​អាយុប្រមាណ​១០​ឆ្នាំ និង​ម្នាក់​ទៀត​អាយុប្រមាណ​មិនដល់១​ឆ្នាំ​ផង​)៕