គ្រោះថ្នាក់​ចរាចរ​បណ្ដាល​ឲ្យ​បុរស​២​នាក់ និង​ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង

221

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃ​ទី​១៦ មិថុនា ២០១៩​នេះ មាន​បុរស​២​នាក់ និង​ស្ត្រី​ម្នាក់ បាន​ស្លាប់​នៅ​នឹង​កន្លែង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ផ្លូវ​លើ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨២-១៨៣ ស្ថិត​ក្នុងភូមិ​សំរុង​លើ ឃុំ​សំរុង ស្រុក​ព្រៃ​នប់ រវាង​ម៉ូតូ និង​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​។

Loading...

ជន​រង​គ្រោះ​គេ​នៅ​ពុំ​ទាន់​ស្គា​ស់​ច្បាស់​នៅឡើយ​ទេ សមត្ថកិច្ច​បាន ស្រាវជ្រាវ​រក​គ្រួសារ​ជន​រង​គ្រោះ​៕ ដោយ ៖ ហ៊ុយ ចាន់​ធួន